ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍បីចំណុច ដើម្បីលើកកម្ពស់វិស័យអប់រំកសិកម្មឱ្យមានប្រសិទ្ធិភាព
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៣ចំណុច ដល់គ្រឹះស្ថានឧត្តមសិក្សាកសិកម្ម និងនិស្សិត ដើម្បីជាសក្ខីភាពមួយទៀតនៃជោគជ័យរបស់គ្រឹះស្ថានអប់រំវិស័យកសិកម្មនៅកម្ពុជា។
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ១ ៤៨៧នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍ទាំង៣ចំណុចឱ្យដឹងថា ទី១.ត្រូវបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI) ជាដើម។ ទី២. ត្រូវបង្កើនការស្រាវជ្រាវ និងអនុវត្តផ្ទាល់ឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់និស្សិត ដោយអភិវឌ្ឍមាតិកាស្រាវជ្រាវល្អៗលើមុខជំនាញឯកទេស ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងបង្កើតជាកញ្ចប់បច្ចេកវិទ្យា និងសេវាកម្ម ដើម្បីជួយគាំទ្រ និងផ្តល់ដំណោះស្រាយដល់កសិករ និងវិស័យឯកជន នៅក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការដាំដុះ រហូតដល់ការកែច្នៃជាផលិតផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សា និង អនុវត្តផ្ទាល់។ និងទី៣.និស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងបច្ចេកទេសដែលទទួលបានពីការរៀនសូត្រ ទៅអនុវត្តក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យបានជោគជ័យ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា គិតក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ខាងលើ បានរួមចំណែកកសាងធនធានមនុស្ស សរុបចំនួនជាង ៣ម៉ឺននាក់។ គ្រឹះស្ថានទាំង៣នេះ កំពុងបន្តបណ្តុះបណ្តាលនិស្សិតចំនួនជាង ៥ ៨០០នាក់ ក្នុងឆ្នាំសិក្សា២០២៤- ២០២៥នេះ រួមទាំងនិស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១៩នាក់ ផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការស្ទង់មតិកន្លងមកបានឱ្យដឹងថា និស្សិតដែលបានបញ្ចប់ការសិក្សាប្រមាណជាង ៩៨% ទទួលបានការងារធ្វើ ក្នុងនោះភាគច្រើនលើសលប់បម្រើការក្នុងវិស័យឯកជន, ៩៨៣នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ ខណៈដែលមួយចំនួនទៀតបានបង្កើតអាជីវកម្មដោយខ្លួនឯង៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា