ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា ហើយឯកឧត្តមអនុប្រធានាធិបតីចិន Han Zheng បានអញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជា
(ទីក្រុងណាននីង)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ក្រុងណាននីង (NICEC) ក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី២២ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឆ្នាំ២០២៥នេះ ពន្លាជាតិកម្ពុជាត្រូវបានរៀបចំរចនា ដោយជ្រើសរើសយកខេត្តព្រះសីហនុ ជាទីក្រុងស្រស់ប្រិមប្រិយនៃព្រះរាជាណាចក្រកម្ពុជា (Preah Sihanouk Province, a Charming City of Cambodia) និងបានយកសមុទ្រដែលមានពណ៌ខៀវស្រងាត់ និងទឹករលកដ៏ស្រស់ស្អាតធ្វើជាគោល។ តាមសេចក្តីរាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ពន្លាជាតិកម្ពុជាមានទំហំ ១៦០ម៉ែត្រក្រឡា តុបតែងលម្អតាមរចនាបថខ្មែរ អមដោយទស្សនីយភាពសមុទ្រ តាមសណ្ឋានទឹករលក ដែលឆ្លុះបញ្ចាំងអំពីធម្មជាតិដ៏ស្រស់ត្រកាល ប្រកបដោយភាពទាក់ទាញ និងសក្តានុពលដ៏ច្រើនរាប់មិនអស់របស់ខេត្តព្រះសីហនុលើ
វិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ទន្ទឹមនេះ ពន្លាជាតិកម្ពុជា ក៏មានរំលេចអំពីអត្តសញ្ញាណជាតិ និងតាំងបង្ហាញផលិតផល
សក្ដានុពលនាំចេញ ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (ផលិតផល GI) និងផលិតផលផ្សេងៗ ដូចជា សូត្រ ថាសប្រាក់ អង្ករកម្ពុជា ស្វាយចន្ទី ម្រេចកំពត ប្រហុកម្សៅ សំបុកត្រចៀកកាំ ក្រូចត្លុងកោះទ្រង់ ទឹកត្រីនិងអំបិលកំពត-កែប ក្ដាមថ្មកោះកុង បង្កងតាកែវ ទឹកឃ្មុំមណ្ឌលគិរី ស្ករត្នោតកំពង់ស្ពឺ ជាដើម ព្រមទាំងមាន QR Code សម្រាប់ស្គែន សម្រាប់ទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងផលិតផលនីមួយៗផងដែរ។ បន្ថែមលើនេះ ពន្លាជាតិកម្ពុជា ក៏មានតាំងរូបភាពជាច្រើនដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារបរិយាយ
ទស្សនីយភាពវីដេអូខ្លីៗ ការសម្តែងសិល្បៈដោយសិល្បករ-សិល្បការិនី នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នាមញញឹមដ៏រាក់ទាក់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដើម្បីបង្ហាញអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ការលើកកម្ពស់ផលិតផលកសិកម្ម និងការទាក់ទាញវិនិយោគ។ លើសពីនេះ, នៅចំកណ្ដាលនៃពន្លាជាតិក៏មានការរៀបចំជាម៉ាកែតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងខេត្តព្រះសីហនុ។
សូមគូសបញ្ជាក់ថា កន្លងមក កម្ពុជាធ្លាប់បានទទួលពានរង្វាន់ពន្លាជាតិល្អប្រសើរ ក្នុងឆ្នាំ២០១៦, ពានរង្វាន់ពន្លាជាតិល្អជាងគេ ក្នុងឆ្នាំ២០១៨, ពានរង្វាន់ការរៀបចំពន្លាជាតិល្អស្របតាមមូលបទពិព័រណ៍ ក្នុងឆ្នាំ២០១៩, ពានរង្វាន់ពន្លាជាតិស្រស់ឆើតឆាយ ក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤។
ដោយឡែក សម្រាប់ឆ្នាំ២០២៥ នេះ និងដោយមើលឃើញពីភាពទាក់ទាញ និងរចនាបថខ្មែរប្រកបដោយអត្ថន័យ, ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន គឺឯកឧត្តម Han Zheng អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំចិនដទៃទៀត បានអញ្ជើញមកទស្សនាពន្លាជាតិកម្ពុជាដោយផ្ទាល់។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ និងបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម Han Zheng អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់កិត្តិយសអញ្ជើញមកទស្សនាពន្លាជាតិកម្ពុជា ក្នុងឆ្នាំ២០២៥នេះ។









-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន7 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ