ព័ត៌មាន
កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រុងជើងការពេញលេញ ការពារទាំងសន្តិសុខ និងទប់ស្កាត់រាល់អំពើទុច្ចរិតប៉ះពាល់ស្ថេរភាពជាតិ
ភ្នំពេញ ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រុងជើងការរួចរាល់ និងពេញលេញ ចំពោះការការពារទាំងសន្តិសុខសុវត្ថិភាព និងទប់ស្កាត់ដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ស្ថេរភាពរបស់ប្រទេសជាតិ ។
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងបង្កើនការរៀបរយកម្លាំងឲ្យបានរួចជាស្រេច១០០ភាគរយ សម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា និងធានាសំដៅការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិឲ្យកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងទទួលដឹកនាំកងកម្លាំងអន្តរាគមន៍ពិសេស លោកអនុប្រធានផែន លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងលោកអធិការនគរបាលខណ្ឌទាំង១៤ផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តោតសង្កត់ធ្ងន់ ឲ្យកម្លាំងកងអន្តរាគន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារ ឲ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឲ្យមានការទទួលខុសត្រូវខ្ពស់ និងជាពិសេសជំរុញចាំបាច់ត្រូវទទួលការហ្វឹកហាត់ឲ្យបានជាប្រចាំ អំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីសំខាន់ដូចជា ៖ ការទប់ទល់បាតុកម្ម វាយលុកអំពើភេរវកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវជាដើម ដើម្បីការពារសន្តិសុខឲ្យកាន់តែរឹងមាំ ទប់ស្កាត់អំពើទាំងឡាយណាដែលមានចេតនាអាក្រក់ប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ។ ពិសេសនោះ ត្រូវត្រៀមទទួលបទបញ្ជា សម្រាប់ចូលរួមការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការឈ្លានពានពីសំណាក់រដ្ឋបរទេស ក្នុងករណីចាំបាច់ណាមួយដែលជាតិត្រូវការ ៕ កុម្ភះ


















-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
PR NEWS3 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា3 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន7 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត