ព័ត៌មាន
ពេលលឺពាក្យ «សន្ដិភាព» អ្នកខ្លះចំអកឡកឡើយ ដល់ពេលបាត់បង់ទើបស្ដាយ តើសន្ដិភាពមានតម្លៃយ៉ាងណា?
រយៈពេលជាង២ ទស្សវត្សរ៍ហើយ ដែលកម្ពុជាលែងលឺស្នូរគ្រាប់កាំភ្លើងប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរ ក្នុងប្រវត្តិសាស្ត្រជាង៥០០ ឆ្នាំ
រយៈពេលជាង២ ទស្សវត្សរ៍ហើយ ដែលកម្ពុជាលែងលឺស្នូរគ្រាប់កាំភ្លើងប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរ ក្នុងប្រវត្តិសាស្ត្រជាង៥០០ ឆ្នាំ ដែលប្រទេសដ៏កំសត់មួយនេះចាប់ផ្ដើមមានឯកភាពទឹកដីជាលើកដំបូង។ ក្រោយពីប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ ការអភិវឌ្ឍ គ្រប់វិស័យបានចាប់ផ្ដើមរីកចម្រើនមានកំណើនលឿនយ៉ាងឆាប់រហ័ស។
លទ្ធផលបច្ចុប្បន្ននេះ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជាចង់បាន និងកំពុងព្យាយាមការពារស្នាមញញឹមដែលចេញពីតម្លៃសន្តិភាពសម្រាប់ប្រជាជាតិ។ សន្តិភាព មានសារៈសំខាន់សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។
ប្រទេសជាតិមួយមានឱកាសអភិវឌ្ឍពេញលេញបានលុះត្រាប្រទេសជាតិនោះមានសុខសន្តិភាព។ កត្តាសុខសន្តិភាពជាកត្តាចម្បងបំផុតក្នុងការមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងម្ដងហើយម្ដងទៀត ទទូចឱ្យរក្សា សន្ដិភាពឱ្យបាន ដើម្បីធានាដល់ការអភិវឌ្ឍ។ នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព ដើម្បីនាំមកនូវស្ថិរភាពនយោបាយ និងជាពេលដែលមេដឹកនាំប្រទេសនិមួយៗអាចរៀបចំច្បាប់ និងគោលនយោបាយនានា ដើម្បីទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិ មកវិនិយោគនៅប្រទេសរបស់ខ្លួន។ បើប្រទេសមួយគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ។ នេះជាកត្តាសត្យានុម័ត។
លោក ខឹម ប៉ោទាង មេឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងថា ដោយសារមានសន្តិភាពនេះ ហើយទើបយើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើអ្វីបានទេ នេះជាមោទនភាពខ្ពស់សម្រាប់ថ្នាក់ដឹកនាំ ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បញ្ជាក់ថា មានសន្តិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខសប្បាយ និងមានពេលវេលាក្នុងការប្រកបមុខរបរផ្សេងៗសម្រាប់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។
លោកតា យី ឃន់ បានរំលឹកថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ដឹកនាំការតស៊ូរំដោះប្រទេសចេញពីរបប ប៉ុល ពត ហើយក្រោយមកទៀត គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍប្រទេស រីកចម្រើនគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងសេដ្ឋកិច្ចគ្រួសារក្នុងមូលដ្ឋានជាដើម ខណៈសង្គ្រាមបានផុតរលត់ទៅ។ លោកជំរុញឱ្យប្រជាពលរដ្ឋការពារសន្តិភាព ដើម្បីបញ្ចៀសសង្គ្រាម។
លោកស្រី ម៉ីសន សុធារី អ្នកនិពន្ធនៅកម្ពុជា មានប្រសាសន៍ថា៖ «របស់មួយបើយើងនៅមានវាយើងអត់ឱ្យតម្លៃទេ នៅពេលដែលយើងបាត់វាយើងចាប់ផ្ដើមស្ដាយ។ អ្នកដែលគេតម្កល់សន្ដិភាពជាធំ ពីព្រោះគេឆ្លងកាត់សង្គ្រាម សង្គ្រាមបានធ្វើឱ្យយើងបាត់បង់ទាំងដួងព្រលឹង វប្បធម៌ សិល្បៈគ្រប់យ៉ាង»។
វេទិការសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ ប៉ានស្មានថា ពិភពលោកខាតបង់ទឹកប្រាក់ ១៤ ទ្រីលាន ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដោយសារអំពើហិង្សា ដែលមានអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាក្នុងសហគមន៍ អំពើហិង្សាឆ្លងកាត់តំបន់ អំពើហិង្សាក្នុងពិភពលោក។
នៅឆ្នាំ ២០២២ អង្គការសហប្រជាជាតិ (UN) បានវាយតម្លៃថា រឿងដែលបារម្ភគឺពិភពលោកកំពុងតែបាត់បង់សន្តិភាព ខណៈមនុស្ស ២ ពាន់លាននាក់ ក្នុងចំណោម ៨ ពាន់លាននាក់ កំពុងរស់នៅក្នុងសង្គ្រាម។ សង្គ្រាមប្រឆាំងទៅនឹងអំពើហិង្សា ការមិនគោរពច្បាប់ និងអ្នកបំពានដោយអ្នកមានអំណាចទៅលើអ្នកគ្មានអំណាច។
សម្រាប់នៅកម្ពុជា ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាព ស្ថិរភាពនយោបាយ មូលដ្ឋានច្បាប់ដ៏ល្អប្រសើរ និងបរិយាកាសវិនិយោគល្អប្រសើរនេះហើយ ទើបវិនិយោគិនបរទេសបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលជាការចាក់បញ្ចូលនូវមូលធន ចូលសេដ្ឋកិច្ចកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ទី៩០៕
អត្ថបទពី៖ KPT

-
ព័ត៌មាន1 week ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន5 days ago
កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត
-
ព័ត៌មាន5 days ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន5 days ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា
-
ព័ត៌មាន4 days ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យព្រឹទ្ធសភា៖ វៀតណាមចង់ជំរុញការដឹកជញ្ជូនប្រទេសទាំង២ ឈានដល់គោលដៅ ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week ago
សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម ប្រកបដោយផ្លែផ្កា
-
ព័ត៌មាន1 week ago
គម្រោងវិនិយោគនៅកម្ពុជា កើន ៧១% ខណៈទុនវិនិយោគកើន ២,៥ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥