ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិដ៏ថ្លៃថ្លារបស់ខ្មែរ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី អមដំណើដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរៀបចំ និងនាំយកនូវចង្ហាន់ បច្ច័យ និងទេយ្យទានជាច្រើនមុខ ទៅប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តចំនួន ៤ ស្ថិតក្នុងស្រុកជាំក្សាន្ដ រួមមាន វត្តកែវសិក្ខាគិរីស្វារៈ (វត្តប្រាសាទព្រះវិហារ) វត្តតេជោបុស្សស្បូវ, វត្តឈើទាលគង , និងវត្តអានសេះ។
ការអញ្ជើញប្រគេនចង្ហាន់ និងទេយ្យទាននាពេលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរីកចម្រើន និងគង់វង្សស្ថិតស្ថេរ ព្រមទាំងដើម្បីថែរក្សា និងលើកស្ទួយទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរដែលមានតាំងពីបុរាណកាលមក។
បន្ថែមពីនេះ ពិធីបុណ្យកាន់បិណ្ឌក៏ជាឱកាសដ៏ល្អសម្រាប់ពុទ្ធបរិស័ទក្នុងការឧទ្ទិសនូវកុសលផលបុណ្យទាំងឡាយ ជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងជាពិសេសគឺឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជន យុទ្ធនារី និងបព្វជិតទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិតយ៉ាងក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិមាតុភូមិ។
ក្នុងឱកាសដ៏ប្រពៃនេះដែរ ឯកឧត្តម អភិបាលខេត្ត ព្រមទាំងសហការី និងពុទ្ធបរិស័ទទាំងអស់ ក៏បានរួមគ្នាតាំងចិត្តបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងបារមីថែរក្សាទឹកដីនៃប្រាសាទព្រះវិហារ សូមជួយតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ និងភាពត្រជាក់ត្រជុំ ឱ្យកើតមានដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តព្រះវិហារ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ ចម្រើន មានសុខសន្តិភាព និងស្ថេរភាពយូរអង្វែងតរៀងទៅ៕





















-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល