ព័ត៌មាន
កម្ពុជាចូលរួម “អនុវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការគ្រប់គ្រងទេសន្តរប្រវេសន៍” នៅចិន
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម “អនុវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការគ្រប់គ្រងទេសន្តរប្រវេសន៍” (The Sub Forum on Migration Management Cooperation) នៃវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការសន្តិសុខសាធារណ:សកលឆ្នាំ២០២៥ (The 2025 Global Public Security Cooperation Forum) រៀបចំដោយរដ្ឋបាលអន្តោប្រវេសន៍ជាតិចិន នៅទីក្រុងលានយុងហ្គាំង (Lianyungang) ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះ មានវត្តមានចូលរួមពីតំណាងស្ថាប័នអន្តោប្រវេសន៍ និងស្ថាប័នពាន់ព័ន្ធ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត អាស៊ីខាងត្បូង អាស៊ីកណ្តាល អាស៊ីប៉ាស៊ីហ្វិច អ៊ឺរ៉ុប អាមេរិកខាងជើង រដ្ឋបាលស្វ័យតហុងកុង រដ្ឋបាលស្វ័យតម៉ាកាវ អង្គការ IOM, UNHCR, UNODC, INTERPOL និងទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ Mekong-Lancang សរុប ១៧០ នាក់។

អនុវេទិកាបានដំណើរការប្រព្រឹត្តិទៅ ក្រោមសុន្ទរកថាបើករបស់ លោកស្រី Amy Pope អគ្គនាយិកាអង្គការ IOM ដែលបានរំលេចចំនួនជនទេសន្តរប្រវេសន៍ក្នុងពិភពលោកមានជាង ៣០៤ លាននាក់ ក្នុងនោះជាង ៨៣ លាននាក់ ត្រូវបង្ខំឲ្យផ្លាស់ទីលំនៅ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ការប៉ះទង្គិចប្រដាប់អាវុធ និងអស្ថិរភាពសេដ្ឋកិច្ច និងដែលមួយចំនួនទៀត រងគ្រោះដោយអំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Telecom Fraud) និងសុន្ទរកថាបើករបស់ លោក Filippo Grandi ប្រធានអង្គការ UNHCR បានរំលេចអំពីបញ្ហាប្រឈមរបស់ប្រជាជនជាង ១២០ លាននាក់ ក្នុងពិភពលោក ត្រូវបង្ខំឲ្យភៀសខ្លួនពីទីលំនៅរបស់ខ្លួនដោយវិបត្តិគ្រោះធម្មជាតិ និងសង្រ្គាម ដែលត្រូវការជាចាំបាច់នូវជំនួយគាំទ្រ និងដោះស្រាយពីគ្រប់បណ្តាប្រទេសពាក់ព័ន្ធក្នុងពិភពលោក និងបន្ទាប់ទៀតគឺសុន្ទរកថាបើករបស់ ឯកឧត្តម Wang Zhizhong អនុរដ្ឋមន្រ្តីសន្តិសុខសាធារណ: និងជាប្រធានរដ្ឋបាលអន្តោប្រវេសន៍ជាតិ នៃសាធារណ:រដ្ឋប្រជាមានិតចិន ដោយឆ្លុះបញ្ចាំងអំពីទស្សនវិស័យ និងគោលនយោបាយអន្តោប្រវេសន៍ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាបណ្តាប្រទេសចំនួន៣៦ និងអង្គការអន្តរជាតិសំខាន់ៗចំនួន ០៥ ដូចជា IOM, UNHCR, INTERPOL, BRICS និង SCO ។

របៀបវារៈបន្ទាប់នៃអនុវេទិកា ក៏មានចូលរួមពីបណ្តាប្រទេសនៃតំបន់នីមួយៗសរុបចំនួន ០៩ ប្រទេស និងរដ្ឋបាលស្វ័យត ០១ ធ្វើបទបង្ហាញក្រោមមូលបទ “លើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមគ្នាដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនៃអភិបាលទេសន្តរប្រវេសន៍អន្តរជាតិក្នុងស្ថានភាពវវិត្តន៍”៕

-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា