ព័ត៌មាន
កម្ពុជា ចែករំលែកបទពិសោធអំពីភាពរីកចម្រើនក្នុងវិស័យពន្ធដារ ដល់សមាជិកក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវ (SGATAR)
ឯកឧត្តម គង់ វិបុល បានចែករំលែកនូវបទពិសោធមួយចំនួនទាក់ទងវិស័យពន្ធដារ ដែលជំរុញឱ្យរដ្ឋបាលសារពើពន្ធកម្ពុជា អាចដើរទាន់សភាពការណ៍ និងនិន្នាការនៃរដ្ឋបាលសារពើពន្ធក្នុងតំបន់ និងអន្តរជាតិ ជូនដល់រដ្ឋបាលសារពើពន្ធបណ្តាប្រទេសចំនួន ១៩ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវ (SGATAR) នៅអូស្ត្រាលី និងបណ្តាស្ថាប័នដៃគួមួយចំនួន។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមជាវាគ្មិននៅក្រុមប្រធានគណៈប្រតិភូ នៅក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំលើកទី៥៤ របស់ក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការស្រាវជ្រាវ (SGATAR) នៅអូស្ត្រាលី នាសប្តាហ៍កន្លងមក ឯកឧត្តមបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធអំពីការប្រយុទ្ធប្រឆាំងបទល្មើសពន្ធដារ និងកំណត់ការក្លែងបន្លំអត្តសញ្ញាណ ទាំងទិដ្ឋភាពច្បាប់ បទប្បញ្ញត្តិ បទពិសោធនៃការអនុវត្តករណីជាក់ស្តែង ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយ ដែលជំរុញឱ្យ រដ្ឋបាលសារពើពន្ធកម្ពុជា អាចដើរទាន់សភាពការណ៍និងនិន្នាការនៃរដ្ឋបាលសារពើពន្ធក្នុងតំបន់ និងអន្តរជាតិផងដែរ។
ដោយឡែកសម្រាប់កម្រិតក្រុមការងារបច្ចេកទេស បានបែងចែកជា៣ក្រុម ដោយបានរៀបចំជជែកដេញដោលយ៉ាងសកម្ម និង ផុលផុស ក្នុងនោះក្រុមការងារទី១. ការផ្ទេរថ្លៃពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិន, ក្រុមការងារទី២. បញ្ហាប្រឈមនានា ក្នុងបរិបទឌីជីថលូបនីយកម្ម, និងក្រុមការងារទី៣. ការគ្រប់គ្រងហានិភ័យនៃអនុលោមភាពសារពើពន្ធក្នុងទីផ្សារសហគ្រាសធុនតូច។
សូមបញ្ជាក់ថា កិច្ចប្រជុំ SGATAR ប្រចាំឆ្នាំលើកទី៥៤ បានប្រព្រឹត្តទៅនិងប្រកាសបើកកម្មវិធីជាផ្លូវការក្រោមអធិបតីភាពរបស់ លោក Rob Hefferen ជា Commissioner នៃរដ្ឋបាលសារពើពន្ធអូស្ត្រាលី និងជាប្រធានផ្លាស់វេននៃកិច្ចប្រជុំ SGATAR លើកទី៥៤ ក្នុងនោះ រួមមានរដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េ អូស្ត្រាលី កម្ពុជា ចិន ហុងកុង ជប៉ុន ឥណ្ឌូនេស៊ី ឡាវ ម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ណូវ៉ែលសេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ វៀតណាម និងហ្វីជី (Fiji) ដែលជាសមាជិកថ្មីទី១៩ នៃ SGATAR ព្រមទាំងសមាជិកអង្កេតការ និងវាគ្មិនសំខាន់ៗមកពីស្ថាប័នអន្តរជាតិចំនួន ៧ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សមាគមអ្នក ប្រឹក្សាពន្ធអាស៊ី-អូសេអានី, Global Forum, International Bureau of Fiscal Documentation , Organization for Economic Cooperation and Development, មូលនិធិរូបិយវត្ថុអន្តរជាតិ, និងធនាគារពិភពលោក។
ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤នេះដែរ ឯកឧត្តម គង់ វិបុល ក៏បានជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ Professor Dr. Victor van Kommer (Director of Tax Services, Member of Executive Board) នៃស្ថាប័ន International Bureau of Fiscal Documentation (IBFD) និងបានបានបន្តជួបប្រជុំទ្វេភាគី ក្នុងគោលដៅពង្រឹងកិច្ចសហ- ប្រតិបត្តិការក្នុងវិស័យពន្ធដារ រវាងស្ថាប័នទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជំនាញ នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិទ្វេភាគី និងអន្តរជាតិ ព្រមទាំងសិក្សាលទ្ធភាព និងឱកាសក្នុងការពង្រឹងការកសាងសមត្ថភាពមន្ត្រីរាជការ ពន្ធដារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី,








-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា