ព័ត៌មាន
នៅទីក្រុងញូវយ៉កប្រមុខការទូតកម្ពុជាបានប្រាប់ទៅបណ្តាប្រទេសជាមិត្តទាំងអស់អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ
នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ប្រមុខការទូតកម្ពុជា បានឆ្លៀតជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសជាមិត្តជាច្រើន ហើយរាល់កិច្ចជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរៀបរាប់អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃនាពេលបច្ចុប្បន្ន និងបានបញ្ជាក់អំពីជំហរ កម្ពុជាក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ព្រមទាំងគោរពនូវកិច្ចព្រមព្រៀងនានាជាមួយភាគីថៃជាដើម។
យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែល បានចុះផ្សាយជាបន្តបន្ទាប់បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ឯកឧត្តមប្រាក់ សុខុន បានជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ, ជាមួយឯកឧត្តម IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន, ជាមួយឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី, ជាមួយលោកជំទាវ Mirjana Spoljaric ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC),ជាមួយ ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី,ជាមួយ ឯកឧត្តម Alva Baptiste រដ្ឋមន្ត្រីការបរទេសសាំងលូស៊ី,ជាមួយ ឯកឧត្តម Espen Barth Eide រដ្ឋមន្ត្រីការបរទេសន័រវេស,ជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី,ជាមួយឯកឧត្តម Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី,ជួបជាមួយ ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី,ជួបជាមួយឯកឧត្តម Sering Modou Njie រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអន្តរជាតិ និងជនជាតិហ្កំប៊ី, ជួបជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ រួមទាំងរដ្ឋមន្រ្តីការបរទេសនៅក្នុងតំបន់ និងបណ្តាពិភពលោកជាច្រើនទៀតជាបន្តបន្ទាប់។
បើតាមឆាណែលតេលេក្រាមរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ ឲ្យដឹងថា នៅក្នុងកិច្ចជំនួបជាមួយរដ្ឋមន្រ្តីបណ្តាប្រទេសជាមិត្ត ក៏ដូចជាដៃគូនានា ឯកឧត្តមប្រាក់ សុខុន បានជម្រាបជូនភាគីមិត្ត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ដោយឯកឧត្តមប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មី«នូវជំហររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ»។
សូមបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា តាមរយៈសារលិខិតផង និងបានប្រាប់ដោយផ្ទាល់មាត់ផងទៅកាន់អង្គការសហប្រជាជាតិ រួមទាំងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជាអំពីជំហររបស់កម្ពុជាក្នុង ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងគោរពរាល់កិច្ចព្រមព្រៀងនានាជាដើម។ ទាំងតាមសារលិខិត និងជួបដោយផ្ទាល់ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងដោយមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្ដភាព ចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយរក្សានូវគោលជំហរជាគោលការណ៍របស់ខ្លួនថា «ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះទេ»៕
អត្ថបទ បាន ចក់









-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ