ព័ត៌មាន
អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន៖ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះបណ្តាលឱ្យផ្នែកខ្លះនៃកំណាត់ផ្លូវខេត្តលេខ 376Fរងការជន់លិច
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឲ្យដឹងថា ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ផ្លូវខេត្តលេខ 376Fសណ្តូកខ្លួនតាមមាត់ទន្លេ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់តំបន់វារីអគ្គិសនី បានជនលិចមួយចំនួនដូចជា១-ចំណុច Pk4+700-5+000 ប្រវែង 300ម៉ែត្រ,២-ចន្លោះ Pk14-15 ប្រវែង 150ម៉ែត្រ ,៣-ចន្លោះ Pk14-15 ប្រវែង 130ម៉ែត្រ,៤-ចន្លោះ Pk16-17 ប្រវែង 100ម៉ែត្រ, និងទី៥-ចន្លោះ Pk18-19 ប្រវែង 270ម៉ែត្រ។
ឯកឧត្តមបានឲ្យដឹងទៀតថា នៅចំពោះមុខ មន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តស្ទឹងត្រែង បានហាមឃាត់ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ ដើម្បីការពារតួផ្លូវ និងស្ពាន ដោយអនុញ្ញាតិឱ្យតែយានយន្តធុនស្រាលឆ្លងកាត់ប៉ុណ្ណោះ ព្រមទាំងភ្ជាប់ជាមួយសារដាស់តឿនឱ្យមានប្រយុប្រយ័ត្នជានិច្ច៕









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ