ព័ត៌មាន
មន្ទីរពេទ្យព្រះកុសុមៈ ប្រជុំក្រុមប្រឹក្សាភិបាល ជួយមន្ទីរពេទ្យសម្ព័នមេត្រីភាព ខណៈមានការឈ្លានពានពីថៃ
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានដឹកនាំកិច្ចប្រជុំលើកទី៥ អាណត្តិទី៥ ដែលរៀបចំឡើងយ៉ាងទៀងទាត់ ប្រចាំត្រីមាស។
អង្គប្រជុំ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានពិនិត្យវឌ្ឍនៈភាពការងារ របស់មន្ទីរពេទ្យ រយៈពេលបីខែកន្លងមក ទាំងការងារបម្រើសេវាគ្រប់ផ្នែក នៅក្នុងមន្ទីរពេទ្យ និងការងារសហការ ជួយដល់មន្ទីរពេទ្យសម្ព័នមេត្រីភាព នៅតាមបណ្តាខេត្តទាំង៣ រួមមានកំពង់ឆ្នាំង ពោធិសាត់ និងបន្ទាយមានជ័យ ពិសេសក្នុងកាលៈទេសៈ នៃសង្គ្រាមឈ្លានពាន របស់ថៃមកលើកម្ពុជា។
អង្គប្រជុំក៏បានពិនិត្យមើលអំពីកត្តាប្រឈម និងគម្រោងអភិវឌ្ឍនាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃគុណភាព និងវិសាលភាព នៃសេវាវេជ្ជសាស្រ្ត ក៏ដូចជាសុវត្ថិភាពសម្រាបអ្នកជំងឺគ្រប់រូប៕



-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា