ព័ត៌មាន
ប្រតិភូក្រុមហ៊ុនចិន ចង់បំណងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយកម្ពុជា
ភ្នំពេញ ៖ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម CHEN Xiaofeng ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ នៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong) ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនចិនអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសពិភាក្សាអំពីឱកាសធ្វើអាជីវកម្ម និងសក្តានុពលវិនិយោគនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិនសិក្សាឈ្វេងយល់បន្ថែមអំពីផលិតផលសក្តានុពលកសិកម្មកម្ពុជា ការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីសហការជំរុញការបណ្តាក់ទុន និងវិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឌីយីថល ការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដើម្បីពិពិធកម្មពាណិជ្ជកម្មសកល ក៏ដូចជានាំចេញ-នាំចូលផលិតផលរវាងតំបន់ទាំំងពីរ កម្ពុជានិងខេត្តក្វាងទុង ក្នុងទិសដៅបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន៕






-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន7 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ