ព័ត៌មាន
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សម្រេចផ្តល់គម្រោងវិនិយោគចំនួន១៧ មានទុនសរុប ២៨០លានដុល្លារ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីដល់ គម្រោងចំនួន១៧ មានអគារជាប់គាំងចំនួន១០គម្រោង គម្រោងថ្មីចំនួន៥ និងគម្រោងមានស្រាប់ចំនួន២ ដោយមានទុនវិនិយោគ ប៉ាន់ស្មានសរុប ២៨០ លានដុល្លារអាម៉េរិក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ លើកឡើងក្នុងកិច្ចប្រជុំក្រុមការងារ ពិនិត្យលើការស្នើការលើកទឹកចិត្តការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីទទួលបានគោលការណ៍លើកទឹកចិត្ត ក្រុមការងារ និងក្រសួង-ស្ថាប័ន ត្រូវជួយសម្របសម្រួលដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែងដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និងការផ្តល់អាជ្ញាបណ្ណ លិខិត អនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិនអាចដំណើរ ការវិនិយោគដោយរលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និងបង្កើតការងារធ្វើជូនប្រជាជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា សម្រាប់ការងារដំបូងរបស់ក្រុមការងារ គឺការផ្តល់គោលការណ៍លើកទឹកចិត្ត ដោយផ្តោតការយកចិត្តទុកដាក់ ធ្វើឱ្យគោលការណ៍នោះក្លាយជាការផ្តល់ការលើកទឹកចិត្តជាក់ស្តែង។ ក្រុមការងារត្រូវផ្តោតការយក ចិត្តលើការជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និងជំនាញ និងការប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុក សំដៅឈានទៅភាពម្ចាស់ការដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុកឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និងប្រភេទទំនិញ។
ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោង ចំនួន១៧រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១០, គម្រោងថ្មីចំនួន៥, និងគម្រោងមានស្រាប់ចំនួន ២ ដែលមាន ទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ២ ពាន់កន្លែង។ គម្រោងទាំង១៧នេះ មានជាអាទិ៍គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើត រោងចក្រផលិតសម្ភារៈ សម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ។
សូមជម្រាបជូនថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥, ក្រុមការងារបានសម្រេច ជាគោលការណ៍ ផ្តល់ការលើកទឹក ចិត្តដល់គម្រោងចំនួន ៣៩២ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុបជិត៨ពាន់លានដុល្លារអាមេរិក អាចបង្កើតការងារជាង ៥ ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់១៥គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា