ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ ១៣២៥កន្លែង លើ ១២មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១៣២៥កន្លែង លើ ១២មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង១២ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ការបន្សីលោហៈ, សេវាកម្មកុំព្យូទ័រ, ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មសម្អាងកាយ, ការផ្សារលោហៈដោយធ្នូអគ្គិសនី, ការងារការ៉ូ, ការដំឡើងបណ្តាញបំពង់ទឹក, និងការងារកំបោរ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ២៦៧ ៦៧៩/ ០៧១ ៩៩០ ៨៨៦៦/ ០៦៩ ៤៣៦ ៦៩៣/ ០១០ ៥៤៧ ៧៧៨/ ០៨៨ ៦១៣ ២១២៣/ ០៩៦ ៩៣៩ ៩៦៩៨/ ០៨៨ ៩៥៣ ២៣៣៣/ ០៩៧ ៩២៥ ៩១៨៨ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង៕








-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប