ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀមឱ្យសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអស់ក្នុងស្រុកកំពង់សៀមដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤–២០២៥ ឱ្យសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅខណៈពេលដែល ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ។ ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យអប់រំស្រុក, នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដម ហេង សួរ បានចូលរួមអបអរសាទរដល់ជ័យលាភីទាំងអស់ ហើយបានបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម វិវត្តកាន់តែប្រសើរជាបន្ដបន្ទាប់ ដោយកើនឡើងពី ៦៥ ភាគរយ ក្នុងឆ្នាំ២០២១ ដល់ ៨១ ភាគរយ ក្នុងឆ្នាំ២០២៥ ដែលនេះមានន័យថា ក្នុងរយៈពេល៥ឆ្នាំ ការប្រឡងបាក់ឌុបទទួលបានលទ្ធផលល្អកើនឡើង ១៦ភាគរយ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបផងដែរថា នៅក្នុងឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបានផ្ដល់អាហារូបករណ៍ជាច្រើនពាន់កន្លែងសម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានប្រកាសថា ចំពោះសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលមិនទទួលបានអាហារូបករណ៍ទាំងនោះ ឯកឧត្តមនឹងផ្ដល់អាហារូបករណ៍ជូនពួកគេគ្រប់ៗគ្នា ដើម្បីបន្តការសិក្សានៅក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមឱវាទរបស់ក្រសួង ទោះបីជាពួកគេប្រឡងជាប់ ឬធ្លាក់ក៏ដោយ។
សូមបញ្ជាក់ថា នៅស្រុកកំពង់សៀម មានសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៤៨៥នាក់ ដែលស្មើនឹង៨០.៩៧ភាគរយ នៃចំនួនសិស្សានុសិស្សមានឈ្មោះប្រឡងនៅក្នុងស្រុកកំពង់សៀមទាំងអស់។ ក្នុងនោះ សិស្សានុសិស្សប្រឡងបាននិទ្ទេស A ចំនួន ៩នាក់ និទ្ទេស B ចំនួន ៥០នាក់, និទ្ទេស C ចំនួន ១១៣នាក់, និទ្ទេស D ចំនួន ១៨១នាក់ និងនិទ្ទេស E ចំនួន ១៣២នាក់៕






-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន6 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន7 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ