ព័ត៌មាន
កម្មវិធីសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ ប្រព្រឹត្តទៅក្រោមប្រធានបទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត»
តំណាងរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានចូលរួមជាមួយអង្គការអេននីជីឡេបអាស៊ី ដើម្បីបើក «សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥» ប្រព្រឹត្តទៅក្រោមប្រធានបទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត» ដែលចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ផ្តោតលើតួនាទីសំខាន់របស់ថាមពលស្អាត ក្នុងការពង្រឹងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។

កម្មវិធីសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ ត្រូវបានអង្គប្រជុំ លើកឡើងថា នឹងជម្រុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ និងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែម។ កម្មវិធីមួយសប្ដាហ៍នេះ នឹងផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការបង្ហាញពីសក្តានុពលជំនាញថាមពលស្អាត និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈ អន្តរកាលថាមពលប្រកបដោយយុត្តិធម៍។

មានប្រសាសន៍បើកកម្មវិធីនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ថាមពលស្អាតមានសារៈសំខាន់សម្រាប់កំណើនឧស្សាហកម្មរបស់កម្ពុជា។ អន្តរកាលថាមពលស្អាតនឹងជម្រុញកម្ពុជាធ្វើការបានកាន់តែប្រសើរក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងថ្នាក់តំបន់ និងពិភពលោក។ ឯកឧត្តមបានបន្តថា កម្មវិធីនេះ នឹងបង្កើតប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និងការងារប្រកបដោយគុណភាព។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា ជាមួយនឹងគោលនយោបាយដែលមានប្រសិទ្ធិភាព កម្ពុជាអាចពង្រឹងសេថ្ខកិច្ចរបស់ខ្លួន តាមរយៈការធ្វើឲ្យប្រសើរឡើងនូវស្ថេរភាពថាមពល កាត់បន្ថយតម្លៃ និងទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ។ កិច្ចខិតខំទាំងនេះ នឹងមិនត្រឹមតែជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ តែនឹងបើកឱកាសក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតគូរពីការប្រែប្រួលអាកាសធាតុ។
លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា នៅគ្រប់ប្រទេសដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិធ្វើការ វិស័យថាមពល គឺស្ថិតនៅជួរមុខនៃរបៀបវារៈឆ្នាំ២០៣០។ អន្តរកាលទៅរកអព្យាក្រិតកាបូន គឺជាកត្តាលិករដែលមិនអាចខ្វះបាននៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយនឹងគុណលក្ខណៈដូចជា ភាពធន់នៃសេដ្ឋកិច្ច និងសង្គម លទ្ធភាពចំណាយ និងសន្តិសុខមនុស្សជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់កម្មវិធីនេះ បានបញ្ជាក់ឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រទេសកម្ពុជាបានកំណត់គោលដៅយ៉ាងរឹងមាំគឺ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបាន ៧០% កាត់បន្ថយការប្រើប្រាស់ថាមពលប្រមាណ ១៩% តាមរយៈប្រសិទ្ធភាពថាមពល និងរនិងបង្កើនចំនួនយានយន្តអគ្គិសនីឲ្យបាន ៧៧ម៉ឺនគ្រឿង លើដងផ្លូវនៅត្រឹមឆ្នាំ២០៣០៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា