ព័ត៌មាន
លោក ចេង មុនីរ៉ា ទទួលទេយ្យទានតាមវត្តទាំង២៤ ក្នុងខណ្ឌច្បារអំពៅ សម្រាប់បម្រើសកម្មភាពការងារមនុស្សធម៌
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ក្នុងកិច្ចការងារមនុស្សធម៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ព្រះគ្រូចៅអធិការ ចំនួន២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់ទ្រទ្រង់ការងារមនុស្សធម៍ ជួយដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ រងគ្រោះដោយគ្រោះធម្មជាតិ ។
ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និងថវិកា នេះបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមអធិបតីយភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីយភាពព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ ។
បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និងថវិកា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំណអរគុណនូវទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌ សំរាប់យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។
នាឱកាសនោះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍នាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណ ចំពោះព្រះចៅអធិការវត្តទាំង២៤ គណៈកម្មការ អាចារ្យវត្តព្រះឃោសាចារ្យទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទាន ចូលរួមចំណែកជាមួយអនុសាខាខណ្ឌ ដើម្បីអនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែង ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។ លោកបានបន្តថា ជាការពិតណាស់ វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ ហេីយពេលព្រះសង្ឃឃេីញប្រជាពលរដ្ឋជួបទុក្ខលំបាក ព្រះអង្គក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់ ដែលនេះជាវប្បធម៌ នៃការចែករំលែកល្អ ក្នុងការជួយគ្នាទៅវិញទៅមក របស់ប្រជាជនខ្មែរយេីង ។
លោក ចេង មុនីរ៉ា បានសម្តែងនូវអារម្មណ៍រីករាយសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត នូវទឹកព្រះទ័យករុណាទិគុណរបស់ព្រះចៅអធិការវត្តទាំង២៤ ក្នុងខណ្ឌ ដែលបានមានសន្ធារជ្រះថ្លាបានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុ ដ៏ថ្លៃថ្លាទាំងអស់នេះ ជូនដល់កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដើម្បីយកទៅប្រើប្រាស់ ក្នុងសកម្មភាពមនុស្សធម៌របស់អាជ្ញាធរខណ្ឌទាំងមូល ។ ការប្រគល់ទេយ្យទាននៅពេលនេះ មិនមែនជាលើកទី១ទេ សម្រាប់វត្តទូទាំងខណ្ឌ ដែលបានប្រគល់ជូនខណ្ឌ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌ ។
ជាមួយគ្នាផងដែរ លោកអភិបាលខណ្ឌ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនចំពោះព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ដែលបានជួយឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនមក អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដើម្បីបន្តជួយដល់ជនរងគ្រោះ តាមគោលការណ៍កាកបាទក្រហមកម្ពុជា ៕ លីហេង










-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា