ព័ត៌មាន
សម្ដេចតេជោចែករំលែកបទពិសោធនៃការដឹកនាំរបស់សម្ដេច ជូនប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ី
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោ យឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធ សភា រាជធានីភ្នំពេញ។
ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងជំនួបនេះសម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសភាសន្តិភាពពិភពលោកដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកមកកាន់កម្ពុជានៅពេលនេះនឹងញ៉ាំងទំនាក់ទំនងរវាងសហព័ន្ធសភាសន្តិភាពពិភពលោកជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជាឱ្យកាន់តែរីកចម្រើនផង ហើយនិយាយជារួមគឺពង្រឹងទំនាក់ទំនងបន្ថែមទៀតរវា ងកម្ពុជាជាមួយនឹងម៉ាឡេស៊ីឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
ឯកឧត្ដម Datuk Wira Dr. Mohd Hatta bin Md Ramli សមាជិកព្រឹទ្ធសភារបស់ម៉ាឡេស៊ីដែលជាប្រ ធានគណៈប្រតិភូបានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមក៏បានលើកឡើងនូវភាពរីករាយដែលឯកឧត្ដមបានជួបសម្ដេចតេជោជាថ្មី។ ឯកឧត្ដមបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ នាពេលកន្លងមក ដែលបានដឹកនាំកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្ដមក៏បានមានប្រសាសន៍ដែរថា ឯកឧត្ដម និងប្រតិភូ រីករាយនឹងរង់ចាំស្ដាប់នូវការចែករំលែកបទពិសោធប្រកបដោយគតិបណ្ឌិតពីសម្ដេចតេជោ ដែលមានបទពិសោធដ៏ច្រើននៅក្នុងអាជីពជាអ្នកន យោបាយ និងភាពជាអ្នកដឹកនាំរបស់សម្ដេច។
សម្ដេចតេជោបានលើកឡើងដោយបានចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកា ល ជាពិសេសការដឹកនាំរបស់សម្ដេចដែលបាននាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពនៅឆ្នាំ១៩៩៨ ដោយបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលកម្ពុជាធ្លាប់បែកបាក់គ្នាចាប់ពីក្រោយកាលសម័យអង្គរមក ហើយកម្ពុជាអាចបញ្ចប់បាននៅឆ្នាំ១៩៩៨ ដោយមានសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្នកម្ពុជាមានមេដឹកនាំថ្មី ដែលជាអ្នកជំនាន់ក្រោ យដែលកំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់ និងដើរយ៉ាងលឿនក្នុងការបំពេញនូវតួនាទីដឹកនាំកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចតេជោ ក៏បានចែករំលែកពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលកម្ពុជា កំពុងមានបញ្ហាព្រំដែនជាមួយថៃ ដោយសម្តេចតេជោបានពន្យល់អំពីសារបាននៃការកើតឡើង ហើយនិងបញ្ហាប្រឈមពេលបច្ចុប្បន្ននិងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។ សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាចង់បាន គឺការថែរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមកប្រក្រតីដែលប្រទេសទាំងពីរធ្លាប់មានជាមួយគ្នាកន្លងមក។ សម្ដេចតេជោ ក៏បានអរគុណចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ីនៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ សម្ដេចតេជោក៏បានអរគុណចំៗតែម្ដងចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាអ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានបំពេញតួនាទីយ៉ាងរហ័សនិងលឿននៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលកន្លងមក ក៏ដូចជាកំពុងតែបន្តមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តមប្រធានប្រតិភូបានអរគុណចំពោះសម្តេចតេជោដែលបានចែករំលែកដោយពន្យល់យ៉ាងក្បោះ ក្បាយ និងគ្រប់ជ្រុងជ្រោយពីទិដ្ឋភាពនៅកម្ពុជា កាលពីអតីតកាល និងទិដ្ឋភាពនៃបញ្ហាវិវាទព្រំដែនរវា ងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានបង្ហាញពីភាពរីករាយដែលបានឃើញកម្ពុជាមានការរីកចម្រើនឥតឈប់ឈរ ពិសេសគឺរាជធានីភ្នំពេញតែម្ដង ដែលមានភាពលូតលាស់ជាលំដាប់ ដោយនៅរៀងរាល់ពេលដែលឯកឧត្តមអញ្ជើញមកកាន់កម្ពុជាម្ដងៗ តែងឃើញការវិវត្តថ្មីៗជានិច្ច ពិសេសព្រ លានយន្តហោះអន្តរជាតិតេជោ ដែលធំ និងទំនើប។ ឯកឧត្តមក៏បានកោតសរសើរចំពោះភាពរីកចម្រើ នផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
សម្ដេចតេជោបានជូនពរប្រតិភូដែលមកបំពេញបេសកកម្មនៅកម្ពុជា សូមបានជោគជ័យ !
ដោយ៖ គង់ ឌិន









-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន6 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន7 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ