ព័ត៌មាន
ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ ជាការលើកកម្ពស់ ការកែទម្រង់ស៊ីជម្រៅ
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ គឺពិតជាឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈក្នុងបរិបទនៃការកែទម្រង់ស៊ីជម្រៅ។
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍សម្រាប់ឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចនៃក្រសួងទេសចរណ៍ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដោយផ្តោតលើមូលដ្ឋានគ្រឹះ តួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ សិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចទេសចរណ៍ ជាពិសេសការអនុវត្តតួនាទី ក្រោយទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងវិធានសំខាន់ៗក្នុងការបំពេញការងារអធិការកិច្ចជំនាញ (អធិការកិច្ចទេសចរណ៍) ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្ដម និងលោក ជាវាគ្មិនកិត្តិយសដែលអញ្ជើញមកពីក្រសួងយុត្តិធម៌ ក្រសួងអធិការកិច្ច និងក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រី សិក្ខាកាមសរុបចំនួន ២០៤នាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា មន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមគន្លឹះ ការបែងចែកជាក់លាក់រវាងមុខងារសវនកម្ម មុខងារអធិការកិច្ចរបស់ក្រសួងអធិការកិច្ច អធិការកិច្ចជំនាញ និងយន្តការតាមដានត្រួតពិនិត្យដទៃទៀតដែលបាននិងកំពុងអនុវត្តដោយអនុលោមទៅច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងប្រព័ន្ធសវនកម្ម និងអធិការកិច្ច សំដៅលើកកម្ពស់គុណភាពយន្តការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ នៅក្នុងវិស័យទេសចរណ៍ ឱ្យមានប្រសិទ្ធភាពនិងភាពទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការងារអធិការកិច្ច គឺជាការងារមួយដ៏មានសារៈសំខាន់ នៃការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ និងតែងតែទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចតេជោ បានដាក់ចេញនូវអភិក្រមទាំង៥ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព មកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានស្នូលនៃយុទ្ធសាស្ត្រផ្តោតលើ ការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយអនុលោមតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។
ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «គ្មានការជឿទុកចិត្តណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ» ហេតុដូច្នេះ នៅក្នុងបរិបទថ្មីនៃការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជារដ្ឋាភិបាល ការពង្រឹងការងារអធិការកិច្ចគឺជាការប្ដេជ្ញាចិត្តមួយដ៏មុតមាំ ដោយយើងត្រូវធ្វើការឱ្យមានភាពប្រទាក់ក្រឡាគ្នា និងស្រុះដៃគ្នាក្នុងការពង្រឹងភាពស្អាតស្អំនៅក្នុងវិស័យសាធារណៈ ស្របតាមទស្សនៈ « អធិការកិច្ច ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»។






-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន4 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន