ព័ត៌មាន
កម្ពុជាដាក់ឱ្យប្រើប្រាស់ផ្លូវការ ផែនការសកម្មភាពជាតិការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ក្នុងគោលដៅចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការរបស់កុមាររងគ្រោះ និងងាយរងគ្រោះ។

នៅក្រោយចប់ពិធីដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ផែនការនេះ បង្កើតឡើងដើម្បីធានាថា កុមារត្រូវបានការពារ និងមានសុវត្ថិភាពគ្រប់ទីកន្លែង ដូចជានៅផ្ទះ សាលារៀន កន្លែងថែទាំជំនួស និងក្នុងសហគមន៍ ព្រមទាំងធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពថ្លៃថ្នូរ ការអភិវឌ្ឍ ក្តីស្រលាញ់ និងកិច្ចការពារ សំដៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារ និងឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅត្រឹមឆ្នាំ២០៣០។ ផែនការសកម្មភាពជាតិនេះដែរ គឺចង់បង្ហាញថា រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញដំណើរការកែទម្រង់យ៉ាងពិតប្រាកដដើម្បីសម្រេចឱ្យបាននូវកិច្ចការកុមារមួយ ដែលមានលក្ខណៈស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ក្នុងការលើកស្ទួយការគោរពសិទ្ធិ និងធានាយុត្តិធម៌សម្រាប់កុមារ។
ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ផែនការខាងលើនេះ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍បញ្ជាក់ថា អំពើហិង្សាលើកុមារ គឺជាបញ្ហាដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។ ការថែរក្សានិងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចរួមគ្នារបស់យើងទាំងអស់គ្នា។
លោកជំទាវ បានលើកឡើងថា ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងបោះជំហានទៅមុខ ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការកសាងធនធានមនុស្ស ជំនាញ និងសុខុមាលភាពប្រជាជន ដោយបានវិភាជធនធានបន្ថែមទៀតដល់វិស័យសុខាភិបាល អប់រំ សង្គមកិច្ច និងវិស័យផ្សេងៗទៀតដែលទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការអភិវឌ្ឍកុមារ ដើម្បីឈានទៅសម្រេចបានគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។ លោកជំទាវបានស្នើរដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដាក់បញ្ចូលសកម្មភាពពាក់ព័ន្ធ ដែលបានកំណត់នៅក្នុងផែនការសកម្មភាពជាតិនេះ ទៅក្នុងផែនការយុទ្ធសាស្រ្ត និងផែនការប្រតិបត្តិប្រចាំឆ្នាំ របស់ក្រសួងស្ថាប័នសាម៉ី ដើម្បីជំរុញការអនុវត្តផែនការជាតិនេះឱ្យបានផុលផុស និងទូលំទូលាយ និងដើម្បីដោះស្រាយបញ្ហាកុមារឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន3 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ