ព័ត៌មាន
ទំហំមូលធនូបនីយកម្មទីផ្សារសរុបរបស់ផ្សារមូលបត្រកម្ពុជាមានតម្លៃ ២,៧៥ ពាន់លានដុល្លារអាម៉េរិក
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥នេះ ទំហំមូលធនូបនីយកម្មទីផ្សារសរុប របស់ផ្សារមូលបត្រកម្ពុជាមានតម្លៃប្រមាណជាង ១១ ទីលានរៀល ត្រូវ ២,៧៥ ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើកឡើងនៅក្នុង «សន្និសីទ មូលបត្រប្រចាំឆ្នាំ ២០២៥ ក្រោមមូលបទ៖ ការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព នវានុវត្ត បរិយាបន្ន និងភាពធន់» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះថា សមិទ្ធផលទីផ្សារ គិតមកដល់បច្ចុប្បន្ន, ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនទាំង២៥នេះ បានប្រមូលសាច់ប្រាក់ក្នុងរង្វង់ ៥៥០ លានដុល្លារ អាម៉េរិក ហើយនៅថ្ងៃនេះ ផ្សារមូលបត្រនឹងមានការចុះបញ្ជីសញ្ញាបណ្ណចំនួន ១០០ លានដុល្លារអាម៉េរិកបន្ថែមទៀត។

ឯកឧត្តម បន្តឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង២៥ នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជា មោទនភាពមួយសម្រាប់កម្ពុជា។ ថ្វីត្បិតតែប្រទេសយើងចាប់ផ្តើមទីផ្សារដើរក្រោយគេ ហើយទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល។ ចំពោះសញ្ញាបណ្ណដែលបានបោះផ្សាយ គឺមានឥណប្រតិទានចន្លោះពី ៣ ឆ្នាំ ដល់ ១៥ ឆ្នាំ, ជាក់ស្តែងគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃជាង ១១ទីលានរៀល ត្រូវប្រមាណ ២,៧៥ ពាន់លានដុល្លារអាម៉េរិក។

ឆ្លើយតបទីផ្សារនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានផ្ដល់នូវអនុសាសន៍មួយចំនួនរួមមាន៖ និយ័តករមូលបត្រកម្ពុជា ត្រូវដឹកនាំអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារដែលមានស្រាប់ ដោយពង្រឹងធ្វើទំនើបកម្ម និងអាចឈានទៅដល់ការកែទម្រង់ចាំបាច់នានាជាជំហានៗ។ និយ័តករមូលបត្រកម្ពុជា និងស្ថាប័នស្ថិតក្រោមនិយ័តកម្ម ត្រូវបន្តធ្វើការ រួមគ្នា និងសហការគ្នាស្អិតល្មួត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់ផលប្រយោជន៍ និងការគាំពារវិនិយោគិន ជាអាទិភាព ស្របតាមយន្តការដែលមានស្រាប់ និងអាចពិនិត្យ បង្កើតយន្តការថ្មីបន្ថែម។ ត្រូវបន្តកិច្ចសហការល្អ ក្នុងការលើកកម្ពស់ការ អភិវឌ្ឍទីផ្សារមូលបត្រចីរភាព ក៏ដូចជាក្នុងការជំរុញអនុវត្តគោលនយោបាយពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រកម្ពុជា សម្រេចបាននូវ គោលដៅអព្យាក្រឹត្យកាបូន ២០៥០ ព្រមទាំងត្រូវបន្តនូវកិច្ច សហការស្អិតល្មួត ក្នុងយុទ្ធនាការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា វិស័យមូលបត្រ មិនត្រូវជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហានៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះឡើយ។ និយ័តករមូល បត្រកម្ពុជា ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល ទាំងក្នុងស្ថាប័ននិយ័តករមូលបត្រ និងវិស័យមូលបត្រទាំងមូល ដោយមានការចូលរួមយ៉ាងសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងទីផ្សារនិង ត្រូវបន្តជំរុញសមាហរណកម្មទីផ្សារ ជាមួយនឹងនិយ័តករក្នុងតំបន់ និងអន្តរជាតិ ដើម្បីរក្សាទីផ្សារមូលបត្រឲ្យបានរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន6 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
កីឡា7 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley