ព័ត៌មាន
មន្រ្តីយោធាជាន់ខ្ពស់ជប៉ុន សន្យាបន្តពូនជ្រុំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ឧត្តមសេនីយ៍ទោ SUENAGA MASANORI បានសន្យាថា នឹងបន្តពូនជ្រុំនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយលោកក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ កម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។
នៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ SUENAGA MASANORI បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌកងទ័ពប្រទេសទាំងពីរ។ លោកក៏បានសម្ដែងការចាប់អារម្មណ៍ចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានសន្យាថានឹងពាំនាំនូវសំណើរបស់កម្ពុជា ដើម្បីជម្រាបជូនថ្នាក់ដឹកនាំជប៉ុន ចំពោះការប្ដេជ្ញាបន្តសហការជាមួយកម្ពុជាឲ្យកាន់តែប្រសើរថែមទៀតលើវិស័យផ្សេងៗ ក្នុងនោះវិស័យយោធាដែលជាវិស័យអាទិភាពមួយ ដើម្បីអភិវឌ្ឍធនធានមនុស្ស។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជា ដែលពីអតីតកាលបានបាត់បង់សន្តិភាពជាង ៥០០ ឆ្នាំ ហើយទើបទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈពេលជាង ២៧ ឆ្នាំមកនេះ ដោយការស្វែងរកសន្តិភាពនេះបានមកដោយលំបាក ដូច្នេះកម្ពុជាមិនចង់ឲ្យសន្តិភាពបាត់បង់ទៅវិញនោះទេ។
ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងភាពរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧២ឆ្នាំនៃចំណងការទូត ជាពិសេសតួនាទីដ៏សំខាន់របស់ជប៉ុន នៅក្នុងការចូលរួមចំណែកស្វែងរកសន្ដិភាពនៅកម្ពុជា, ការស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនផងដែរ។ ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណដល់កងស្វ័យការពារជប៉ុន ដែលបានជួយឧបត្ថម្ភជាសម្ភារៈ, គ្រូយោធាចារ្យ និងកម្មវិធីសិក្សានានាដល់សាលាពហុជំនាញកងទ័ពកម្ពុជា ដែលកំពុងដំណើរការស្ថាបនា ទាំងជំនាញវិទ្យុទាក់ទង និងជំនាញគីមីសាស្ត្រជាដើម។
ក្នុងឱកាសនៃកិច្ចជំនួបនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានស្នើដល់ភាគីជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា អំពើភេរវកម្ម ការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម ជាដើម៕ អត្ថបទបាន ចក់








-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប