ព័ត៌មាន
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន៨៩១ចំនួន២នាក់ មេប៉ុស្តិ៍ម្នាក់ និងមន្រ្តី ៣នាក់ពាក់ព័ន្ធនាំជនជាតិថៃ ឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់
បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ យោធាកងពលលេខ៥១ និងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្ត បន្ទាយមានជ័យចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅចំណុចប៉ុស្តិ៍ ការពារព្រំដែនគោកអូរល្ហុង។
ប្រភពព័ត៌មានឱ្យដឹងថា មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ១-លោក វរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។ ២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន តួនាទីមេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅងិក តួនាទីមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង នៃវរៈសេនាតូច៨៩១។ ៤- លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រីវរៈសេនាតូច៨៩១ ។ ៥- លោកពលបាលត្រី កាក់ សេងទ្រី តួនាទីមន្ត្រីវរៈសេនាតូច៨៩១។ ៦- លោកអនុសេនីយ៍ ទោ ភុំ ចំរើន តួនាទីមន្ត្រីវរៈសេនាតូច៨៩១ និង៧- ឈ្មោះ ង៉ិក មិថុនា តួនាទី ចុងភៅ ត្រូវបានឃាត់ខ្លួនសួរនាំក្នុងរង្វង់ប្រតិបត្តិការណ៍តែក្រោយសាកសួរគឺមិនពាក់ព័ន្ធបទល្មើសឡើយ។
បន្ទាប់ពីឃាត់ខ្លួនរួចហើយ មន្ត្រីនគរបាលទាំង៦នាក់ ត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។
បច្ចុប្បន្នមន្ត្រី ជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ទាក់ទងនឹងបញ្ហាព្រំដែន និងបទល្មើសនៅតាមតំបន់ព្រំដែន កាលពីព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារដាស់តឿនផងដែរចំពោះឈ្មួញ និងមន្ដ្រី។ សាររបស់សម្ដេចតេជោបានសរសេរថា «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។» សម្ដេចសង្កត់ធ្ងន់ថា « ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)»៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន6 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
កីឡា7 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley