ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀង ស្នើក្រុមហ៊ុនជួសជុលផ្លូវឡើងវិញ ក្រោយពីស្ថាបនាគ្មានគុណភាព
ស្វាយរៀង ៖ តំណាងពលរដ្ឋភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លោក ប៊ន ប៊ូ នៅដើមខែតុលា ឆ្នាំ២០២៥ នេះ បានស្នើដល់ ក្រុមហ៊ុនដែលដេញថ្លៃធ្វើផ្លូវ ក្រុមហ៊ុន ពេជ្រ ធីតា សុំក្រុមហ៊ុនធ្វើការជួសជុលកែលម្អផ្លូវឡើងវិញ សម្រាប់ប្រើប្រាស់ ខណៈដែលផ្លូវ ១ខ្សែ ប្រភេទបេតុង ឆ្អឹងដែក មានកម្រាស់១តឹកកន្លះ ដែលក្រុមម៉ៅការធ្វើឆ្លងកាត់ភូមិមិនទាន់បាន ១ឆ្នាំផង ផ្លូវត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានកន្លែងខ្លះដែកបានផុសចេញក្រៅបេតុងល្បាយស៊ីម៉ង់ និងខ្សាច់ខ្ចាត់ខ្ចាយពេញតាមដងផ្លូវសល់តែក្បាលថ្មផុសចេញ។
លោក ទេព សាវី មេឃុំសំយ៉ោង បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធទៅនឹងពលរដ្ឋស្នើសុំឲ្យក្រុមហ៊ុនធ្វើការជួសជុលផ្លូវឡើងវិញនោះ រដ្ឋបាលឃុំ បានចុះពិនិត្យស្ថានភាព នឹងវាយតម្លៃផលខូចខាតផ្លូវរួចរាល់ហើយ ខណះដែលផ្លូវមួយខ្សែនេះនៅក្នុងគម្រោងថែទាំ បច្ចុប្បន្នរដ្ឋបាលឃុំ បានណែនាំដល់ក្រុមអ្នកម៉ៅការស្ថាបនាផ្លូវធ្វើការជួសជុលតាមគម្រោង ដោយចាក់បេតុងកម្រាស់០.០៦ម៉ែត្រ ដើម្បីលុបគ្រួស និងដែកដែលអណ្ដែតចេញក្រៅពីបេតុង គ្រប់កន្លែង ដើម្បីបញ្ចប់គម្រោងកសាងផ្លូវឆ្នាំ២០២៤។
ពាក់ពន្ធ័គុណភាពផ្លូវបេតុងឆ្អឹងដែក ដែលរដ្ឋបាលខេត្ត ស្រុក ក្រុង ស្ថាបនា តាមរយះថវិកាមូលនិធិឃុំ សង្កាត់ ប្រចាំឆ្នាំ មានសុពលភាពប្រើប្រាស់ប៉ុន្មានឆ្នាំ BTV បានព្យាយាមសាកសួរទៅក្រុមកាងារបច្ចេកទេសរបស់រដ្ឋបាលខេត្ត ជាច្រើនលើកដើម្បីសុំការពន្យល់ពីគុណភាពដែរ តែទូរសព្ធ័ហៅចូលគ្មានការឆ្លើយតប ៕ ដោយ ៖ ភា សារិត




-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ