ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចែកអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ ២៥៩គ្រួសារ ក្នុងស្រុកឆ្លូង
ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន ២៥៩គ្រួសារ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ មានចិត្តរំភើបសប្បាយរីក ពេលទទួលបានភាពកក់ក្តៅ និងការយកចិត្តពីទុកដាក់ចំពោះជីវភាពរស់នៅ គ្រាមានទឹកជំនន់ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ជាក់ស្តែង នាថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន ២៥៩គ្រួសារ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន សម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្តម វ៉ា ថន ក៏បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ មើលថែទាំកូនតូច ដែលគ្រប់អាយុឲ្យចូលរៀនបានគ្រប់គ្នា ដើម្បីជាការចេះដឹងនឹង យ៉ាងហោចណាស់ រៀនចប់ត្រឹមបាក់ឌុប ដើម្បីងាយស្រួលការរកការងារធ្វើ-ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ -បោសសម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ បង្ការជម្ងឺនានា -ហូបចុកប្រុងប្រយ័ត្ន និងត្រូវចំអិនឲ្យឆ្អិន តមជាតិប្រៃ ផ្អែម និងខ្លាញ់ -ខិតខំដាំដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ -ពេលឈឺសូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ -ត្រូវប្រុងប្រយត័្នមនុស្សចាស់ និងក្មេងៗ ពីការលង់ទឹក-ប្រុងប្រយ័ត្នថែទាំសុខភាព-ហើយមុនការធ្វើចរាចរណ៍ សូមប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងត្រូវអប់រំណែនាំកូនចៅ ឲ្យជៀងវាងការសែពគប់មិត្តភក្តមិនល្អ ឬមិត្តប្រើប្រាស់គ្រឿងញៀន ដែលអាចបង្ករផលលំបាកដល់ខ្លួន និងសង្គមគ្រួសារ។
ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន ២៥៩គ្រួសារ ខាងលើ គឺមកពីបណ្តាឃុំនានា រួមមាន៖ ឃុំកញ្ជរ ឃុំព្រែកសាម៉ាន់ ឃុំឆ្លូង ឃុំហាន់ជ័យ ឃុំខ្សាច់អណ្តែត ឃុំដំរីផុង និងឃុំកំពង់ដំរី៕ ដោយ សេង ម័រ






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ