ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ វិស័យប្រៃសណីយ៍ពុំត្រឹមតែមរតកនៃការផ្តល់សេវានោះទេ តែជាវិស័យយុទ្ធសាស្រ្ត ជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសង្គមសេដ្ឋកិច្ច
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាប្រៃសណីយ៍ពិភពលោក – World Post Day” ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ប្រជាជន៖ សេវាពីមូលដ្ឋានទៅកាន់សកលលោក” នៅមជ្ឈមណ្ឌលនវានុវត្តន៍ (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត មន្រ្តីរាជការ ក.ប.ទ. នៃប្រតិបត្តិករវិស័យប្រៃសណីយ៍ វិស័យឯកជន និងសិស្ស និស្សិត សរុបប្រមាណ ៣០០រូប។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពុំបានចាត់ទុកវិស័យប្រៃសណីយ៍នេះត្រឹមតែជាការបន្តមរតកនៃការផ្តល់សេវាប្រៃសណីយ៍នោះទេ ប៉ុន្ដែជាវិស័យយុទ្ធសាស្រ្តដែលជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសង្គមសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថាបណ្ដាញប្រៃសណីយ៍ជាច្រកដ៏សំខាន់ដែលជួយឱ្យសហគមន៍ជនបទ និងធុរកិច្ចខ្នាតតូច-មធ្យម ចូលទៅរកទីផ្សារថ្មីៗ ក៏ដូចជាចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ក្នុងន័យនេះ ប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ទាំងអស់ត្រូវខិតខំបន្តអភិវឌ្ឍបណ្តាញរបស់ខ្លួន ធ្វើទំនើបកម្ម និងពិពិធកម្មសេវា ក៏ដូចជាធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាប្រៃសណីយ៍ និងឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្រសួងមានគម្រោងសាងសង់ភណ្ឌាគារគយមានដែនកំណត់ (Customs Bonded Warehouse) នៅទីតាំងសួនឌីជីថល ដែលនឹងជួយជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាការរីកលូតលាស់នៃវិស័យប្រៃសណីយ៍ ដោយទំនិញដែលលក់នៅតាមប្រព័ន្ធអនឡាញ អាចនឹងត្រូវយកមករក្សាទុកនៅក្នុងឃ្លាំងភណ្ឌាគារគយមានដែនកំណត់ ហើយភ្ជាប់ជាមួយនឹងការដឹកជញ្ជូនចែកទំនិញទាំងនោះតាមរយៈបណ្ដាញនៃសេវាប្រៃសណីយ៍។
ក្នុងពិធីដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញសម្ពោធតែមប្រិ៍អបអរសាទរខួបលើកទី ១៣០ឆ្នាំ នៃការបង្កើតប្រៃសណីយ៍នៅកម្ពុជា (១៨៩៥-២០២៥) ផងដែរ។









-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ