ព័ត៌មាន
៩ខែឆ្នាំនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹងបាន ៦០០ និងអនុវត្តទណ្ឌកម្មមន្ត្រីមួយចំនួនទៀត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំង៦០០ ដែលបានដោះស្រាយនោះ រួមមាន ផ្នែករដ្ឋបាល មាន២៨៧បណ្ដឹង និងផ្នែកនគរបាល មាន៣១៣បណ្ដឹង។ លទ្ធផលនេះ ស្មើនឹង៧៧ភាគរយ នៃបណ្តឹង សរុបចំនួន ៧៧៥បណ្ដឹង។
បើតាមឯកឧត្តមអគ្គាធិការ លទ្ធផលនេះ បើធៀបរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០២៤ គឺអគ្គាធិការដ្ឋាន សម្រេចការដោះស្រាយបណ្ដឹងបានចំនួន ៧៤ភាគរយ កើនឡើង៣ភាគរយ ខណៈពាក្យបណ្តឹងសល់ចំនួន១៧៥បណ្តឹងទៀត កំពុងស្ថិតក្នុងដំណើរការតាមនីតិវិធីដោះស្រាយ ក្នុងនោះផ្នែករដ្ឋបាលមាន២៨បណ្ដឹង និងផ្នែកនគរបាលមាន១៤៧បណ្ដឹង។
គួរដឹងថាអគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ។ ក្នុងចំណោមតួនាទីភារកិច្ចជាច្រើនទៀត អគ្គាធិការដ្ឋាន ក៏មានភារកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រី ពិនិត្យ សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីមានកំហុសធ្ងន់ធ្ងរ អង្កេតស្រាវជ្រាវពីកំហុសរបស់មន្ត្រីរាជការ ស្ថិតក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃផងដែរ។
ជាលទ្ធផលនៃការទទួល អង្កេត និងដោះស្រាយពាក្យបណ្ដឹងទាំងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានបញ្ជាក់ឱ្យដឹងថា អគ្គាធិការដ្ឋាន បានពិនិត្យឃើញភាពខ្វះចន្លោះ នៃការបំពេញភារកិច្ចរបស់មន្រ្តីរាជការមួយចំនួន និងបានលើកយោបល់គោរពជូនថ្នាក់ដឹកនាំក្រសួង ដើម្បីអនុវត្តទណ្ឌកម្មចំពោះមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃមួយចំនួន។ ទណ្ឌកម្មទាំងនោះរួមមាន បណ្ដេញចេញពីក្របខ័ណ្ឌ ដកហូតមុខតំណែង បន្ថយឋានន្តរសក្តិ ស្តីបន្ទោស សម្រួលភារកិច្ច អប់រំព្រមានជាលាយលក្ខណ៍អក្សរ និងណែនាំ ជាដើម។
ក្រៅពីការដោះស្រាយបណ្ដឹងដែលជាភារកិច្ចស្នូលមួយ ក្នុងរយៈពេល៩ខែនេះដែរ ឯកឧត្តម អគ្គាធិការ បានបន្ថែមថា អគ្គាធិការដ្ឋានបានចាត់បញ្ជូនមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលនានាក្នុងប្រទេសចំនួន១៣វគ្គ មានមន្តី្រចូលរួមចំនួន៤២រូប និងបានចាត់បញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលនានាក្រៅប្រទេសចំនួន៣វគ្គ មានមន្ត្រីចូលរួមចំនួន ៨រូប ខណៈផ្ទៃក្នុងអង្គភាព បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីចំនួន២វគ្គ។
ក្រៅពីនេះ អគ្គាធិការដ្ឋានបានទទួលជួបជាមួយប្រតិភូកងកម្លាំងនគរបាលតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង និងគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) ដឹកនាំដោយលោកស្រី TSUI Sheung-Yee Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង ដើម្បីពិភាក្សាការងារ ចែករំលែក និងផ្លាស់ប្ដូរបទពិសោធការងារល្អៗ ពាក់ព័ន្ធនឹងការងារអធិការកិច្ច ឬអង្កេតស្រាវជ្រាវដោះស្រាយបណ្ដឹង។ នេះបើតាមការរំលេចឱ្យដឹងបន្ថែមពីឯកឧត្តម ឯម វិចិត្រ។
សូមបញ្ជាក់ថា អគ្គាធិការដ្ឋាន មាន រចនាសម្ព័ន្ធចំណុះចំនួន៦ រួមមាន ១- នាយកដ្ឋានរដ្ឋបាលសរុប ២- នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល ៣- នាយកដ្ឋានទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ៤- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត ៦- នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល៕

-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប