ព័ត៌មាន
កម្ពុជាត្រូវការអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ខណៈកំពុងមានសម្ទុះកំណើនអាជីវកម្មថ្មីៗ
អ្នកជំនាញផ្នែកការងារគ្រប់គ្រងគណនេយ្យនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ដោយ សារមានការរីកលូតលាស់ច្រើនក្នុងការបើកអាជីវកម្មជាហូរហែរទាំងខ្នាតតូចនិងមធ្យម វិស័យការងារជំនាញផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ កំពុងមានតម្រូវការជាចាំបាច់ ខណៈអ្នកធ្វើការក្នុងជំនាញនេះ នៅមានចំនួនតិចតួចនៅឡើយ។
នៅក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រជ័យលាភីលើមុខវិជ្ជា ATQ1 និង ATQ4 ជូននិស្សិតសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា នាព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៥នេះ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា បានមានប្រសាសន៍ កម្ពុជា ជាប្រទេសដែលកំពុងតែមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលធ្វើឲ្យមានតម្រូវការខ្ពស់លើធនធានអ្នកជំនាញនានា ជាពិសេសអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលជាជំនាញស្នូលមួយ ក្នុងចំណោមជំនាញនានា។ លោកស្រី បានបន្តថា កត្តានេះហើយ ទើបធ្វើឲ្យមានការកើនឡើងនូវតម្រូវការអ្នក ជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅលើទីផ្សារការងារ ខណៈកម្រិតចំណេះ និងជំនាញច្បាស់លាស់ គឺជាកត្តាសំខាន់មួយ ដែលអ្នកដាក់ពាក្យចូលធ្វើការត្រូវមានគ្រប់គ្រាន់សម្រាប់បម្រើការងារនោះ។
ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលធនធានមនុស្សជំនាញផ្នែកនេះ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានបញ្ជាក់ឱ្យដឹងដែរថា ដូចដឹងហើយថា យោងតាមបទបង្ហាញក្នុងកិច្ចប្រជុំ តាមរយៈក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដែលបានចុះបញ្ជីចំនួនប្រមាណជាង ៦ម៉ឺនក្រុមហ៊ុន ហើយចំពោះអ្នកជំនាញ ដូចជា គណនេយ្យករ និយ័តករ និងសវនករជាដើម មានប្រមាណជាង ១៥០នាក់ប៉ុណ្ណោះ ដែលបានបង្ហាញឱ្យឃើញថា ចំនួននៃអ្នកជំនាញដែលបម្រើការងារនៅបណ្តាក្រុមហ៊ុន ហាក់នៅមានខ្វះខាតនៅឡើយ។
លោកបណ្ឌិត ផុន ណារិន បានអំពាវនាវ និងលើកទឹកចិត្តដល់សិស្សនិស្សិត ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ និងម្ចាស់អាជីវកម្មនានា ចូលរួមជួយគ្នាក្នុងការជំរុញបណ្តុះបណ្តាលដល់វិស័យវិជ្ជាជីវៈគណនេយ្យនេះឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីអាចជួយអភិវឌ្ឍក្នុងវិស័យឯកជន ដែលជាវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យមួយដែលបានផ្តល់នូវការងារធំបំផុតសម្រាប់សេដ្ឋកិច្ចផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា