ព័ត៌មាន
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៧៦ គ្រួសារក្នុងស្រុកលេីកដែក ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
(កណ្តាល): ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលេីកដែក និងអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកនិងក្រុមគ្រូពេទ្យ,យុវជនសសយក និងកាកបាទក្រហមកម្ពុជាបានចុះជួបផ្ទាល់ សួរសុខទុក្ខ និងនាំយកនូវអំណោយសង្គ្រោះបន្ទាន់ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ៧៦ គ្រួសារ ស្ថិតក្នុងមូលដ្ខានស្រុកលេីកដែកខេត្តកណ្តាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៥ នេះ។
ក្នុងឱកាសនេះឯកឧត្តម ហេងរតនា ប្រធានក្រុមការងាររាជ រដ្ឋា ភិបាលចុះមូលដ្ឋានស្រុកលើកដែកខេត្តកណ្តាលបានលើកឡើងបណ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរ និងយក ចិត្តទុកដាក់អំពីសុខទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកលេីកដែកផងដែរ។ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តម ហេង រតនា បានចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់លិចលង់ផ្ទះសម្បែង ដី ស្រែ ចម្ការ និងខូចខាតភោគផលដំណាំ ។ ដោយបានលេីកទឹកចិត្តបង ប្អូនប្រជាពលរដ្ឋត្រូវខិតខំបន្ដការដាំដុះដំណាំឡេីងវិញក្រោយរដូវទឹកសម្រកដេីម្បីបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ក្រៅពីកោតសរសើរដល់អាជ្ញាធរស្រុកស្រុកលេីកដែកគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះ ដែលជាការបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនោះ ឯកឧត្តម ហេងរតនាក៏បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយត្ន័ឲ្យបានខ្ពស់នៅក្នុងរដូវទឹកឡើងនេះ ជាពិសេសក្មេងតូចៗ ប្រុងប្រយ័ត្នកុំឲ្យធ្លាក់ទឹកនិងលេងទឹកអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រកាន់ខ្ជាប់នូវការអនាម័យដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ។ជាមួយគ្នានេះផងដែរ សូមអាជ្ញាធរមូលដ្ឋានបន្តតាមដាន និងជួយដល់គ្រួសារដែលនៅតែជួបការលំបាក ព្រមទាំងត្រៀមបន្តជួយផ្តល់ការគាំទ្រដល់គ្រួសាររងផលប៉ះពាល់ទាំងអស់ក្រោយទឹកសម្រកដើម្បីស្តារជីវភាពឡេីងវិញ ។
សូមជម្រាបថា ក្នុងអំឡុងពេលនៃដើមខែតុលា ឆ្នាំ២០២៥ នេះ ក្នុងមូលដ្ឋានស្រុកលើកដែក ក៏មិនខុសពីតាមបណ្តាស្រុក-ខេត្តមួយ ចំនួនដែលនៅស្របតាមបណ្តោយដងទន្លេមេគង្គ គឺមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាច្រើនថ្ងៃបណ្តាលឲ្យទឹកទន្លេ និងបឹងឡើងលើសកម្រិតធម្មតា ដែលបណ្តាលឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់ជាច្រើនក្នុងឃុំទាំង ៧ របស់ស្រុកលើក ដែកខេត្តកណ្តាលនេះ។
បើតាមរបាយការណ៍ពីអាជ្ញាធរស្រុកលើកដែកខេត្តកណ្តាលបានឲ្យដឹងថា ផលប៉ះពាល់ និង ការខូចខាតបណ្តាមកពីទឹកជំនន់នេះបានប៉ះពាល់ផ្នែកសង្គមកិច្ចចំនួនភូមិរងគ្រោះ២៤ភូមិ លើ ៧ ឃុំ។ គ្រួសាររងគ្រោះសរុប ២៦៣គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះលិច លង់កម្រិតស្រាល មានចំនួន ១៨៧ គ្រួសារ ។ គ្រួសាររងគ្រោះលិចលង់កម្រិតធ្ងន់មានចំនួន៧៦ គ្រួសារនិងមានគ្រួសារជម្លៀស ៣២ គ្រួសារ។រីឯផលប៉ះពាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធវិញ គឺលិចផ្លូវកៅស៊ូប្រវែង ៧០ ម៉ែត្រ,លិចផ្លូវបេតុង ប្រវែង ៨៥០ ម៉ែត្រ,លិចផ្លូវដី ក្រហមប្រវែង ៨,៥៦៧ ម៉ែត្រ,លិចផ្លូវដីស ប្រវែង ជិត១៩ ពាន់ ម៉ែត្រ,។និង ផលប៉ះពាល់ផ្នែកកសិកម្មដំណាំ រួមផ្សំរងការប៉ះពាល់ចំនួន១,២៨៥ ហិកតា និង រងការខូចខាតចំនួន ១០៨ ហិកតា។ដំណាំបន្លែរងការប៉ះពាល់ចំនួន ១៣៣ ហិកតានិងរងការខូចខាតចំនួន ៣៥ ហិកតា៕ អត្ថបទ. ភារម្យ



















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»