ព័ត៌មាន
រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រទី១៧ ខែតុលាឆ្នាំ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥មាន៖
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។
៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ។
សេចក្តីព្រាងច្បាប់ទំាង៥នេះ មានសារៈសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា សុវត្ថិភាពចំណីអាហារ យុត្តិធម៌ ទំាងក្នុងប្រកខណ្ឌព្រះរាជាណាចក្រកម្ពុជា តំបន់អាស៊ាន និង ពិភពលោក។
-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន មានគោលបំណងធានាការពារសុខភាពអ្នកប្រើប្រាស់ សម្រួលការធ្វើ ពាណិជ្ជកម្ម ធ្វើឱ្យមានលំហូរម្ហូបអាហារមានសុវត្ថិភាពដោយសេរីនៅក្នុងរដ្ឋសមាជិក ពង្រឹងសមត្ថភាព សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជា ជាដើម។
-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល ដើម្បីសម្រួលដល់បម្លាស់ទីនិងលំហូរនៃបុគ្គលជំនាញនិងអ្នកចូលមកទស្សនកិច្ច ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែល ជាផ្នែកសំខាន់មួយរបស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ក្នុងការសម្រេចបាននូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចខ្ពស់ និងការផ្សាភ្ជាប់សេដ្ឋកិច្ចជាធ្លុងមួយ។
-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចូលរួមចំណែកលើកកម្ពស់តម្លាភាពនិងប្រសិទ្ធភាព នៅក្នុងការអនុវត្តជំពូក ស្តីពីវិធានដើមកំណើតទំនិញ ជាពិសេសវិធានជាក់លាក់សម្រាប់ផលិតផលសំដៅជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង បង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ។
-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ មានគោលបំណងពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច ដែលទទួលបានពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មទីផ្សារការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកលសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគ និងការធានាភាពប្រកួតប្រជែង ដោយតម្លាភាពជាដើម ដែលអនុវត្តដោយគ្រប់បណ្តាភាគីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែទូលំទូលាយ ដែលជាកត្តាវិជ្ជមាន ក្នុងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស បង្កើនចំណូលជាតិ។
-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម មានគោលបំណង គាំទ្រគោលនយោបាយនិងនិន្នាការរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធីតាមរយៈយន្តការសន្ធានកម្ម សម្របសម្រួលដោយភាគីទីបីដែលជាមធ្យោបាយអាចជឿទុកចិត្តបាននិងមានប្រសិទ្ធភាពដើម្បីដោះស្រាយភាពខុសគ្នាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិយុត្តិធម៌ និងគោលការណ៍ឈ្នះឈ្នះ ផ្តល់ភាពបត់បែននិងជម្រើសបន្ថែមដល់កម្ពុជាក្នុងការនាំវិវាទរបស់ខ្លួនទៅដោះស្រាយនៅក្រោមក្របខ័ណ្ឌអន្តរជាតិ។
សម័យរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ បានប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងទំាង៥ មួយម្តងៗ ដោយបានអនុម័តសេចក្តីព្រាងច្បាប់ទំាងអស់ជាឯកច្ឆន្ទ៕









-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត