ព័ត៌មាន
ឯកអគ្គរាជទូតជប៉ុន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងអនុវិទ្យាល័យគល់ទទឹង ក្នុងខេត្តពោធិ៍សាត់ ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំពិធី “សម្ពោធអគារសិក្សា១ខ្នង៦បន្ទប់ បង្គន់អនាម័យ៥បន្ទប់ និងទីតាំងលាងសម្ពាតដៃ១កន្លែងជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រទ្រង់តូចសន្តិសុខមនុស្សជាតិ(គូសាណូណិ)នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យគល់ទទឹង ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែស្រុកភ្នំក្រវាញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហេង សុភាណា អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូនអំពីស្ថានភាពអប់រំក្នុងស្រុកភ្នំក្រវាញដែលមានសាលារៀនចំនួន៥១ក្នុងនោះមត្តេយ្យ៣សាលា បឋមសិក្សា៤០សាលាអនុវិទ្យាល័យ៧សាលា និងវិទ្យាល័យ២សាលាគ្រូបង្រៀន៥៦០នាក់។ ដោយឡែកសាលាបឋមសិក្សាគល់ទទឹងបានកសាងឡើងនៅឆ្នាំ១៩៧៩ លុះដល់ឆ្នាំ២០០៧ ត្រូវបានដំឡើង កម្រិតសិក្សាមានឈ្មោះថាសាលាបឋមសិក្សា និងអនុវិទ្យាល័យគល់ទទឹង។ បច្ចុប្បន្នមានអគារសិក្សា២ខ្នងស្មើ១០បន្ទប់ធ្វើអំពីឈើ និងមានសភាពទ្រុឌទ្រោមមាន១៤បន្ទប់សិស្ស ក្នុងឆ្នាំសិក្សា២០២៥-២០២៦ចំនួន៥៧៩នាក់។

លោកស្រីថៃ បូណេ នាយិកាអង្គការក្តីសង្ឃឹម លូថេរ៉ានកម្ពុជាបានលើកឡើងថាការសាងសង់អគារសិក្សា១ខ្នងស្មើនឹង៥បន្ទប់ កន្លែងសំអាតដៃនិងបំពាក់សម្ភារ បរិក្ខា ប្រយោជន៍ដល់កុមារនៅក្នុងសហគមន៍យើងមានក្តីសុបិនរួមគ្នាថាកុមារជាច្រើននាក់មានសិទ្ធិទទួកបាននូវទីតាំងសុវត្ថិភាពក្នុងការសិក្សា។ លើសពីនេះសង្ឃឹមថាការយកចិត្តទុកដាកអំពីការពង្រឹងគុណភាពអប់រំនោះ ធ្វើឱ្យអគារសិក្សាមួយនេះកាន់តែដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សឱ្យសម្រេចនូវសក្តានុពលពេញលេញនិងចាកចេញពីភាពក្រីក្រ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់អគារសិក្សា១ខ្នង៦បន្ទប់ បង្គន់អនាម័យ៥បន្ទប់ និងកន្លែងលាងសម្ពាតដៃ១កន្លែង នៅសាលាបឋមសិក្សាគល់ទទឹងនេះត្រូវបាន សហការអនុវត្តន៍ ដោយអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា និងមូលនិធិចេឡា ។លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគល់ទទឹង ក្រុមប្រឹក្សាឃុំ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកភ្នំក្រវ៉ាញ ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណិ) មានចំនួនទឹកប្រាក់ប្រមាណ ៩២,០០០ ដុល្លារអាមេរិក។ គោលបំណងចម្បង នៃគម្រោងគឺដើម្បីរួមចំណែកលើកកម្ពស់ការទទួលបានការអប់រំសម្រាប់ កុមារនៅកម្រិតបឋមសិក្សាប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន ដែលនាំមកនូវគុណភាពជីវភាពរស់នៅសម្រាប់ប្រជាជនរស់ក្នុងសហគមន៍ ជាពិសេស ផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

លោក ហេង សុភាណា បានថ្លែងថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធិផលផ្សេងៗជាច្រើននៅក្នុងស្រុកភ្នំក្រវាញនិយាយរួមដោយឡែកនៅក្នុងឃុំសន្ទ្រែទទួលបាននូវអគារសិក្សា១ខ្នងស្មើនឹង៦បន្ទប់ អគារមត្តេយ្យសិក្សាមួយខ្នងមាន១បន្ទប់កន្លែងលាងសំអាតដៃព្រមទាំងបានបំពាក់នូវគ្រឿងបរិក្ខាសិក្សាគ្រប់គ្រាន់ពិតជាមានសោភ័ណភាពស្អាត និងមានស្តង់ដាសម្រាប់ការអប់រំកុមារនៅក្នុងប្រទេសកម្ពុជាពិតជានិមិត្តរូបនៃចំណងមិត្តភាព និងសហប្រតិបត្តិការល្អរវាងប្រជាជន រដ្ឋាភិបាលជប៉ុននិងប្រជាជន រដ្ឋាភិបាលកម្ពុជា។លោកបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាមាគ៌ាកំណត់គោលដៅអភិវឌ្ឍន៍ក្រោមគន្លឹះ៥គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ក្នុងនោះវិស័យអប់រំជាអាទិភាពក្នុងចំណោមវិស័យសំខាន់ៗជាច្រើនសម្រាប់ធ្វើការកែទម្រង់ ការអភិវឌ្ឍន៍ ធនធានមនុស្សនៅកម្ពុជាឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានោះការអភិវឌ្ឍសាលារៀនឱ្យមានលក្ខណៈសមស្របជាសាលាកុមារមរត្រី និងលើកកម្ពស់គុណភាពអប់រំដោយផ្តោតសំខាន់គឺការពង្រឹង អភិបាលកិច្ចតាមសាលារៀន កែសម្រួលនិងរៀបចំកម្មវិធីសិក្សា ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបទ សុខុមាលភាព អាហារូបត្ថម្ភ ពិនិត្យគុណភាពចំណីអាហារតាមសាលារៀន និងលើកទឹកចិត្តមាតាបិតាអាណាព្យាបាល សហគមន៍ចូលរួមស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីអប់រំ»។ តាមរយៈនេះលោកក៏បានថ្លែងអំណរគុណចំពោះប្រជាជន រដ្ឋាភិបាលជប៉ុនជាពិសេសអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជាគឺជាមិត្ត និងដៃគូដ៏សំខាន់ និងជិតស្និទ្ធរបស់កម្ពុជាតែងតែផ្តល់ជំនួយដល់ប្រទេសកម្ពុជាដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនសូមឱ្យមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុនកាន់តែរឹងមាំស្ថិតស្ថេរជានិច្ច៕








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ