ព័ត៌មាន
រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារ លើការវិនិយោគខេត្តព្រះសីហនុដល់បំណាច់ឆ្នាំ២០២៥នេះ
រាជរដ្ឋាភិបាលបន្តការលើកទឹកចិត្តផ្នែកពន្ធដារដល់បំណាច់ឆ្នាំ២០២៥ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លើគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តបាននៅឆ្នាំ២០២៤-២០២៥, ការពង្រីក គម្រោងដែលមានស្រាប់ និងគម្រោងវិនិយោគ ឬធុរកិច្ចដែលមានស្រាប់។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីណែនាំ ស្តីពីនីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធ ដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, អនុលោមតាមសេចក្តីសម្រេចចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤, របស់ រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវកម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ និងបន្តអនុវត្តដល់ដំណាច់ឆ្នាំ២០២៥ ដោយផ្តល់ការលើកទឹកចិត្តការអនុ- គ្រោះ និងសម្រួលនីតិវិធីជូនដល់វិនិយោគិនរួមមាន៖ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងវិនិយោគដែលអាចចាប់ ផ្តើមអនុវត្តបាននៅឆ្នាំ២០២៤-២០២៥, ការពង្រីកគម្រោងដែលមានស្រាប់, និងគម្រោងវិនិយោគ ឬធុរកិច្ចដែលមានស្រាប់។
អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់អភិបាល ឬបណ្ណាធិការ និងកម្មសិទ្ធិកររបស់សហគ្រាស អំពីនីតិវិធីនៃការអនុវត្តការ លើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេស ដោយបានកំណត់លើការអនុគ្រោះជាច្រើនដូចជា៖ ការស្នើសុំការលើកទឹកចិត្តនានា ក្រោមកម្មវិធីពិសេស, កាតព្វកិច្ចចុះបញ្ជីពន្ធដារ, និងនីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេស (ដោយមានបង្ហាញនូវក្នុងសេចក្តីណែនាំនេះ)។
ជុំវិញគម្រោងវិនិយោគលើអចលនទ្រព្យ, ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្មីៗ នេះបានលើកឡើងថា អចលនវត្ថុខេត្តព្រះសីហនុ និងស្រូបយកសំណង់ថ្មីៗបន្ថែម ខណៈអគារជាប់គាំងពីមុនៗបានកំពុងអភិវឌ្ឍន៍ យ៉ាងផុលផុស ជាក់ស្តែងគិតមកដល់ពេលនេះ អគារជាប់គាំងជាច្រើន ត្រូវបានរាជរដ្ឋាភិបាលបានដោះស្រាយនៅសល់បន្តិចបន្ទួច ដែលនេះបានបង្ហាញឱ្យឃើញនូវការអភិវឌ្ឍយ៉ាងលឿន ទោះបីបច្ចុប្បន្នការអភិវឌ្ឍវិស័យអចលនវត្ថុផ្សេងៗនៅមានកម្រិតក៏ដោយ។
ទាក់ទងពន្ធលើអចលនទ្រព្យ ដើម្បីទទួលបានការអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យ ម្ចាស់កម្មសិទ្ធិឬម្ចាស់គម្រោង ឬអ្នកតំណាង ត្រូវអនុវត្តដូចជា៖ ជំហានទី១, ដាក់ពាក្យស្នើសុំការលើកទឹកចិត្ត ចំពោះគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ដោយម្ចាស់ គម្រោងត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនវត្ថុ ដោយភ្ជាប់ជាមួយនូវឯកសារថតចម្លងជូនលេខាធិការដ្ឋាននៃក្រុមការងារវិនិយោគ ខេត្តព្រះសីហនុ។ ជំហានទី២, បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍លើកទឹកចិត្តចំពោះគម្រោងពាក់ព័ន្ធ និងអគារជាប់គាំង លេខាធិការដ្ឋាននៃក្រុមការងារវិនិយោគខេត្តព្រះសីហនុ ត្រូវបញ្ជូនសំណុំឯកសារមករដ្ឋបាលសារពើពន្ធ។ ជំហានទី៣, ក្រោយពី រដ្ឋបាលសារពើពន្ធពិនិត្យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដែលទទួលបានការលើកលែងពន្ធ ក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យអចលនទ្រព្យ រដ្ឋបាលសារពើពន្ធនឹងចេញលិខិតអំពីការលើកលែងពន្ធអំពីអចនទ្រព្យទៅដល់ម្ចាស់កម្មសិទ្ធ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា