ព័ត៌មាន
តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យស្ថានភាពរោងចក្រម្សៅដំឡូងមីក្នុងស្រុកបារាយណ៍
ឯកឧត្តម ឃឹង នុភាព សមាជិកគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណកម្មការទី៨) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអមដំណើរជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីពិនិត្យស្ថានភាពរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោងវិនិយោគកែច្នៃកសិ-ឧស្សាហកម្មចម្រុះនៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់អ្នកវិនិយោគ អ្នកផលិត សហគមន៍ និងប្រជាកសិករ ដើម្បីបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម និងការប្រកួតប្រជែង ព្រមទាំងលទ្ធភាពធ្វើឱ្យកាន់តែប្រសើរឡើងនូវការទាក់ទាញវិនិយោគ និងធុរកិច្ច ក្នុងមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនពួកគាត់ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសដៅ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា រោងចក្រកែច្នៃដំឡូងមីនេះ មានផ្ទៃដីទំហំ២២ហិកតា និងបានដំណើរការកែច្នៃចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដោយមានសមត្ថភាពផលិតជំហានដំបូងក្នុងដំណាក់កាលសាកល្បងប្រមាណ ៤០០០តោន ប៉ុន្តែបានផ្អាកដំណើរការទៅវិញរហូតមកទល់ពេលនេះ ដោយសារបញ្ហាទីផ្សារ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តម ឃឹង នុភាព បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តចុះពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ដែលជាគម្រោងវិនិយោគកសិ-ឧស្សាហកម្មចម្រុះ តាមរបៀបសេដ្ឋកិច្ចចក្រា។ ក្រុមហ៊ុនបានបោះទុនវិនិយោគចំនួន ២៥ លានដុល្លារអាម៉េរិក លើផ្ទៃដី ៥៧ហិកតា នៅឃុំពពក ស្រុកស្ទោង រួមមាន រោងចក្រកែច្នៃដំឡូងមី (ម្សៅដំឡូងមី និងដំឡូងមីចំណិត) ហើយកាកសំណល់ពីការកែច្នៃនេះ អាចផលិតជាជីសរីរាង្គ និងចំណីសត្វ ព្រមទាំងឧស្ម័នសម្រាប់សម្ងួតដំឡូងមីវិញ និងសម្រាប់ផលិតថាមពលអគ្គិសនីពីជីវម៉ាស ដោយរួមបញ្ចូលគ្នាជាមួយនឹងខ្សែច្រវាក់ផលិតកម្មគ្រាប់ឈើ និងរោងចក្របង្កកផ្លែឈើ ហើយគ្រោងនឹងដំណើរការនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងប្រតិភូ ក៏បានបន្តចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ.២ អភិវឌ្ឍន៍ កៅស៊ូ ឯ.ក និងក្រុមហ៊ុន បៀន ហៀក អ៊ិនវេសមេន ឯ.ក ក្នុងភូមិសាស្ត្រស្រុកស្ទោង។ ក្រុមហ៊ុនទាំងពីរ បានវិនិយោគលើការដាំដុះនិងកែច្នៃកៅស៊ូ ដោយដាំដុះលើផ្ទៃដី១៦ ២៦៨,៦៨ហិកតា ប្រើទុនវិនិយោគសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងមានកម្មករសរុប ៣ ៦០០នាក់ ហើយក្នុងឆ្នាំ២០២៥នេះ បរិមាណជ័រកៅស៊ូកែច្នៃមានចំនួន ៤៨ ០០០តោន។

ក្នុងឱកាសនៃការចុះបំពេញបេសកកម្មនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ធ្វើការសិក្សាពីការអនុវត្តល្អៗពីរោងចក្រ ឬក្រុមហ៊ុនផ្សេងទៀត ដែលកំពុងដំណើរការបានល្អ ព្រមទាំងធ្វើការសិក្សារៀបចំផែនការឡូជីស្ទិក និងការប្រើប្រាស់ប្រភពថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យគិតគូរអំពីផងដែរ អំពីការប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយរួមទាំងលទ្ធភាពនៃការផ្ដល់ទុនបង្វិល ពូជ និងបច្ចេកវិទ្យា ក្នុងការដាំដុះ ដើម្បីបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពនាំចេញផងដែរ។

គួរបញ្ជាក់ដែរថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ធំ មានផ្ទៃដីដំណាំដំឡូងមីប្រមាណជាង ៥៤ ០០០ ហិកតា ដោយទទួលបានទិន្នផលប្រមាណ ១,២លានតោន ក្នុង១ឆ្នាំ និងមានផ្ទៃដីដំណាំកៅស៊ូប្រមាណ ៧៣ ០០០ ហិកតាផងដែរ៕

 
																	
																															- 
																	   ព័ត៌មាន1 week ago ព័ត៌មាន1 week agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ 
- 
																	   ព័ត៌មាន1 week ago ព័ត៌មាន1 week agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ! 
- 
																	   ព័ត៌មាន7 days ago ព័ត៌មាន7 days agoសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 
- 
																	   ព័ត៌មាន7 days ago ព័ត៌មាន7 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន 
- 
																	   ព័ត៌មាន1 week ago ព័ត៌មាន1 week agoគណៈប្រតិភូជាន់ខ្ពស់ GBC កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ពីម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព 
- 
																	   ព័ត៌មាន6 days ago ព័ត៌មាន6 days agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា 
- 
																	   ព័ត៌មាន6 days ago ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព 
- 
																	   ព័ត៌មាន6 days ago ព័ត៌មាន6 days agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ