ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) នៅខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតសាលាមត្តេយ្យសិក្សា ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។ សិក្ខាសាលានេះជាផ្នែកមួយនៃការចូលរួមពង្រឹងការផ្ដល់សេវាសាធារណៈគំរូតាមរយៈចលនាប្រឡងប្រណាំងក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៤។ តួយ៉ាងក្នុងខេត្តព្រះសីហនុ មានអង្គភាពចំនួន៣ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងនោះ៖ សាលាមត្តេយ្យធនធាន ក្រុងព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន វាលរេញ ជាប់ចំណាត់ថ្នាក់លេខ៥ និងមន្ទីរពេទ្យបង្អែកខេត្ត ជាប់ចំណាត់ថ្នាក់លេខ៧។

មានប្រសាសន៍ស្វាគមន៍ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីស្ថានភាពទូទៅរបស់ខេត្តព្រះសីហនុ ព្រមទាំងសមិទ្ធផលនានា ដែលជាភាពជោគជ័យក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាជនបានល្អប្រសើរ កើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញពីសារៈសំខាន់នៃសិក្ខាសាលា និងការជឿជាក់យ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានៅពេលនេះ អ្នកពាក់ព័ន្ធទាំងអស់ អាចស្វែងយល់ និងដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ដើម្បីបង្កើនការអភិវឌ្ឍអង្គភាពរៀងៗខ្លួន និងការចូលរួមចំណែកគាំទ្រគ្នាជាបន្តទៀត ក្នុងការជំរុញការផ្ដល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាជនយើង។

សូមជម្រាបដែរថា បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅតាមស្តង់ពិព័រណ៍នានាស្ដីពីឧត្ដមានុវត្តន៍និងនវានុវត្តន៍នៃការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ដែលបានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លានៃទីកន្លែងសិក្ខាសាលា។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទស្សនកិច្ចនៅ សាលាមត្តេយ្យធនធាន ក្រុងព្រះសីហនុ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់កម្រិតសាលាមត្តេយ្យសិក្សា និងជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រសាលា។

សិក្ខាសាលារយៈពេល២ថ្ងៃ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត នាយក នាយិកាសាលាមត្តេយ្យសិក្សានៅទូទាំងប្រទេស សរុបប្រមាណជិត៦០០នាក់។









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង