ព័ត៌មាន
រាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់បំណាច់ឆ្នាំ២០២៧ សម្រាប់សហគ្រាសដែលធ្វើការដាំដុះ ផលិត សហគ្រាសផ្គត់ផ្គង់កសិផលក្នុងស្រុក និងការនាំចេញ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យ កសិកម្ម ដោយប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុង ស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ក្នុងស្រុក នូវទំនិញ ឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុកដូចខាងលើ និងរួមជាមួយការផ្គត់ផ្គង់ផលិតផលដូងប្រេង ក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។ វិធានការនេះ មិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេ ប៉ុន្តែ ត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូល ដែលទាក់ទិននឹងការផ្គត់ផ្គង់។
ចំពោះសហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុកខាងលើនេះដែរ និងការផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុ ធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះដូចជា៖ ១- ព្យួរទុកការបង់ពន្ធអប្បបរមា, ២- ព្យួរទុកការបង់ប្រាក់រំដោះ ពន្ធលើប្រាក់ចំណូល, ៣- រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យ ប្រកាស។ ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មនេះ សហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចជា៖ ស្នើសុំវិញ្ញាបន បត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ, ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាជាមួយនឹងលិខិតប្រកាស អាករលើតម្លៃបន្ថែមប្រចាំខែ, កាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ដាក់លិខិតប្រកាសសារពើពន្ធ ជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធកំណត់។ ចំណែកសហគ្រាស ដែលធ្វើការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិត ត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលការផ្គត់ផ្គង់ ជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែម។
សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ កម្ពុជានាំចេញកសិផលជាច្រើនប្រភេទ ក្នុងរយៈពេល ១0 ខែ ឆ្នាំ២០២៥, មានបរិមាណសរុប ជិត ១១,៩ លានតោន កើនឡើងជាង ៣០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤ ១៨៣ លានដុល្លារអាម៉េរិក ក្នុងនោះកសិកផលដែលគាំទ្រដល់ការនាំចេញរួមមាន៖ ស្រូវជាង ៥,៤ លានតោន កើនឡើង ៥៧%, ចំណិត ដំឡូងក្រៀមជិត ១,៤ លានតោន កើនឡើង ៦០%, អង្ករ ៦៩៨ ពាន់តោន កើនជិត ៣៨%, គ្រាប់ស្វាយចន្ទីជាង ៦៣៤ ពាន់តោន កើនជិត ១០%, ចេកស្រស់ ២៩០ ពាន់តោន កើន ៣៧%, គ្រាប់ពោតជិត ១៧០ ពាន់តោន កើន ១៣២% ធៀបរយៈ ពេលដូចគ្នាឆ្នាំ២០២៤ ក្រៅពីនេះនៅមានកសិផលជាច្រើនទៀត បានគាំទ្រដល់កំណើននាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក