ព័ត៌មាន
អត្តពលិកជាង ៤ពាន់នាក់ មកពី ៥៧ប្រទេស ត្រៀមរត់ភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងចុងសប្ដាហ៍នេះ
ទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១២ នឹងមកដល់នាចុងសប្ដាហ៍នេះ ពោលគឺនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ខណៈនឹងមានអត្តពលិកជាង ៤ពាន់នាក់ មកពី ៥៧ប្រទេសចូលរួម ។ នេះបើតាមការបញ្ជាក់របស់លោក សែម ផល្លា នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំឡើងដោយមានការអនុញ្ញាត និងការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ផង និងរួមចំណែកជំរុញការផ្សព្វផ្សាយក្រុងភ្នំពេញផង ។
លោក សែម ផល្លា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា គណៈកម្មការរៀបចំ បានទទួលអ្នកចុះឈ្មោះចូលរួមសរុបចំនួន ៤,១១០នាក់ ក្នុងនោះនោះមានប្រជាពលរដ្ឋខ្មែរ ៣,៤២២នាក់ និងជនបរទេស ៦៨៨នាក់ មកពី ៥៧ប្រទេស ។ សម្រាប់អ្នកចុះឈ្មោះរួច គឺអាចអញ្ជើញទទួលសម្ភារៈរត់បាន នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនានេះ នៅសួនច្បារមុខព្រះបរមរាជវាំង មុនចូលរួមកម្មវិធីរត់ផ្លូវការ នាវេលាម៉ោង ៥៖១០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ និងវិញ្ញាសាបន្ដបន្ទាប់ទៀត ។
គួរដឹងថា ចំពោះតម្រាយផ្លូវរត់ នៃទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ នឹងចេញដំណើរពីមុខព្រះបរមរាជវាំង រត់កាត់មហាវិថីសំខាន់ៗមួយចំនួន ឆ្ពោះទៅស្ពានជ្រោយចង្វារ និងរត់ពាត់ជុំវិញសណ្ឋាគារសុខា មុនរត់តាមផ្លូវមាត់ទន្លេ ឆ្ពោះទៅកោះពេជ្រ មុនរត់មកបញ្ចប់ទីនៅមុខព្រះបរមរាជវាំងដដែល ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងត្រូវបានពង្រឹងផ្នែកសុវត្ថិភាព តាមដងផ្លូវ ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងមន្ទីរពេទ្យដៃគូដល់ទៅ ៣ ដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នករត់ទាំងអស់ផងដែរ៕

អត្ថបទ៖ លី ឈុនឡា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧