ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋបួងសួងសុំសេចក្តីសុខ និងដាល់អំបុកស្រូវថ្មីជូនវីរកងទ័ពកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងបុត្រ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើពិធីបួងសួងសុំសេចក្តីសុខ សន្តិភាព ជូនដល់ជាតិមាតុភូមិ និងកងកំលាំងវិរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន កំពុងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងសត្រូវឈ្លានពាន ព្រមទាំងប្រជាជនកម្ពុជានៅតាមបន្ទាត់ព្រំដែន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ បានអញ្ជើញចូលរួមដាល់«អំបុកស្រូវថ្មី» និងវេចខ្ចប់ជាកញ្ចប់បានជាច្រើន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ ផងដែរ។ ការរៀបចំផលិតអំបុកស្រូវថ្មីចែកជូនកងទ័ពនិងប្រជាជនភៀសសឹក បានឆ្លើយតបនឹងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ “ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន’’។
លើសពីនេះ គឺគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់កាលៈទេសៈ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទិញស្រូវពីប្រជាពលរដ្ឋនិងចែកជូនទៅតាមមូលដ្ឋានគ្រប់ឃុំ និងវិទ្យាល័យទាំងអស់ ក្នុង១កន្លែង១តោន ដើម្បីចែកជូនសិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផលិតអំបុក ដើម្បីចែកលជូនវីរកងទ័ពនៅសមរភូមិមុខ និងសម្រាប់ចែកជូនជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ពីកងទ័ពថៃ។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តែងតែបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ គិតគូរអំពីសុខទុក្ខនៃការរស់នៅ ព្រមទាំងការគាំទ្រដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជា របស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំ តាមបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅអំឡុងពេលមានសត្រូវឈ្លានពានទឹកដី និងគ្រោះមហន្តរាយនានា។
ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ បានគោរពបួងសួងសូមបារមី និងវត្ថុសក្តិសិទ្ធទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានបារមីមាឬទ្ធិ ព្រំទាំងព្រះអង្គព្រះនាម វេស្សវន្ត កុវេរោ លោកតាអង្ក្រងភ្លើង លោកយាយស្រីគ្រប់ល័ក្ខ លោកតាគុណដាល់ លោកយាយទេព និងលោកតាក្រហមក ព្រមទាំង មេទ័ពជាច្រើនទៀត ដែលមានបុណ្យបរមី ជួយការពារព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសត្រូវឈ្លានពានទឹកដីវិនាសអន្តរាយនិង សូមជួយថែរក្សា និងការពារកងទ័ពនិងប្រជាជនកម្ពុជា ឱ្យមានសុវត្ថិភាព រួចផុតពីសង្គ្រាម និងជៀសផុតពីសត្រូវឈ្លានពានមកលើទឹកដីកម្ពុជា។















-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន6 days agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង