ព័ត៌មាន
សិស្សភៀសសឹកជាង ២ ៣០០នាក់ បានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាខេត្តបាត់ដំបង
តបតាមអនុសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្រួលដល់សិស្សានុសិស្សភៀសសឹក នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងសហការី បានចុះទៅជួបសំណេះសំណាល សួរសុខទុក្ខជាមួយសិស្សានុសិស្សភៀសសឹកដែលនៅក្នុងខេត្តបាត់ដំបង។ មកដល់ពេលនេះ សិស្សចុះឈ្មោះចូលរៀនសរុប ២ ៣០៩នាក់ ស្រី ១ ៣៨៩នាក់ បានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៥ ខែធ្នូនេះរួមមាន៖ មត្តេយ្យសិក្សាចំនួន ២៦សាលា បឋមសិក្សាចំនួន ១៧៤សាលា និង មធ្យមសិក្សាចំនួន ៧៥សាលា។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បាននាំយកអំណោយជាសម្ភារសិក្សាចាំបាច់មួយចំនួន ដូចជា កាបូប ប៊ិចខ្មៅដៃ សៀវភៅសរសេរ សៀវសិក្សាគោល ដែលទទួលបានពីសប្បុរសជន និងក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ផ្ទាល់ដល់សិស្សានុសិស្សភៀសសឹក។ អ្វីដែលត្រូវការចាំបាច់បំផុតនៅពេលនេះ សម្រាប់សិស្សានុសិស្សភៀសសឹកទាំងអស់ គឺសម្ភារសិក្សា ព្រោះក្នុងកំឡុងពេលរត់ភៀសខ្លួនមក សិស្សានុសិស្សទាំងអស់មិនបានភ្ជាប់មកជាមួយនៅអ្វីសោះឡើយ។
សូមអំពាវនាវដលគ្រឹះស្ថានសិក្សាទាំងអស់បន្តកិច្ចសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា ទាំងអស់ដើម្បីចូលរួមសម្របសម្រួលគាំពារដល់សិស្សានុសិស្សដែលភៀសសឹក ឱ្យបានចុះឈ្មោះចូលរៀនគ្រប់ៗគ្នា។ ស្ថិតក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សូមឱ្យមាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នក។ សូមចងចាំថា មានតែធនធានមនុស្សប្រកបដោយចំណេះដឹង និងមនសិការស្នេហារជាតិដ៏មោះមុតប៉ុណ្ណោះទេ ទើបអាចពង្រឹងសសរទ្រូងប្រទេសជាតិ ក្លាយជាខឿនការពារជាតិដ៏រឹងមាំ ជម្នះរាល់ការឈ្លានពានរបស់សត្រូវ ធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ