ព័ត៌មាន
២០មិថុនា មេសហជីព២រូប បង្ហាញការដឹងគុណសម្តេចតេជោ ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មេសហជីព ២រូប បានលើកឡើងពីការចងចាំ និងសម្តែងការដឹងគុណចំពោះការលះបង់យ៉ាងធំធេងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់ ដើម្បីជួយប្រជាជនឲ្យចាកផុតពីរបបដ៏សែនឃោរឃៅរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងថា ទោះបីរយៈពេល ៤៧ឆ្នាំបានកន្លងផុតទៅ ក៏លោកតែចងចាំមិនភ្លេច អំពីការពុះពារគ្រប់ឧបសគ្គរបស់សម្តេចតេជោ ដែលជាបិតាស្ថាបនិកសន្តិភាព និងប្រតិបត្តិករដ៏ទៃទៀត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងតាមរយៈការចេញនូវគោលនយោបាយឈ្នះ ឈ្នះដែលបានបញ្ចប់សង្គ្រាមទាំងស្រុង បង្រួបបង្រួមជាតិជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការស្តារ កសាង និងធានាបាននិរន្តរភាព នៃការអភិវឌ្ឍសង្គម។
តំណាងជួសឲ្យកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ លោកបានសម្តែងការអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ ប្រជាជន។ លើសពីនេះថែមទៀត គឺការយកចិត្តទុកដាក់របស់សម្តេច ដែលជានិច្ចកាលតែងតែបានគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត តាមរយៈការដាក់ចេញនូវគោលការណ៍នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។
ពាក់ព័ន្ធទិវានៃការចងចាំ ២០មិថុនា នេះដែរ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងពីការចងចាំមិនអាចបំភ្លេចបានក្នុងនាមជាកូនខ្មែរមួយរូប។ លោកបានបន្តថា ថ្វីត្បិតលោកកើតមិនទាន់ ប៉ុន្តែបើគ្មានថ្ងៃនោះទេ នោះឪពុកម្តាយលោកក៏បាត់បង់ជីវិត ហើយលោកក៏គ្មានថ្ងៃនេះដូចគ្នាដែរ។ ទៀតសោត បានមើលឃើញសម្តេចតេជោ ហ៊ុន សែន បានខិតខំអស់ពីកម្លាំងកាយចិត្ត ព្រមទាំងលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
គួររម្លឹកថា រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបដ៏សែនឃោរឃៅប្រល័យពូជសាសន៍ ប៉ុល ពត៕





អត្ថបទ ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧