ព័ត៌មាន
សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក យាងសួរសុខទុក្ខផ្ដល់អំណោយដល់គ្រួសារកងទ័ព និងអ្នកភៀសសឹកនៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស (សំរោងខាងជើង) យាងនិមន្តសួរសុខទុក្ខ និងផ្ដល់ សម្ភារ និងថវិកា ដែលទទួលបានពីសប្បុរសជន ពិធីនេះក៏មានកានិមន្តនិងអញ្ជើញចូលរួមពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និងព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំ និងជាព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម(តាសុត) អមដោយព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ រួមជាមួយ លោកជំទាវ អុីវ ស្រុី ទីប្រឹក្សាក្រសួងមហាផ្ទៃ លោកស្រី ហេង ចាន់ណា និងអ្នកឧកញ៉ា ឡេង ហ៊ួឧកញ៉ា កែវ មុំ
ព្រមទាំងលោកចៅសង្កាត់សំរោង និងសប្បុរជនជាច្រើនរូបទៀតផងដែរ។
ជូនក្រុមគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ជាង ៥០០នាក់ កំពុងស្នាក់នៅទីសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ ក្នុងនោះគ្រួសារកងទ័ពចំនួន ១៤៤គ្រួសារ ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់អំណោយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក មានសង្ឃដីការថា ពុទ្ធបរិសាទជាពលរដ្ឋភៀសសឹក ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ តាមការអនុវត្តនូវវិធានការអនាម័យស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ និងការពារការឆ្លង នៃជំងឺរាតត្បាតនានា ទាំងក្នុងរយៈពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស អាចនាំឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ ។
សម្ដេចព្រះពោធិវ័ង្ស មានសង្ឃដីកាបន្តថា ប្រជាពលរដ្ឋទាំងអស់សូមមានស្មារតីរឹងមាំ និងជឿទុកចិត្តទៅលើជំហរយ៉ាងមុតមាំ និងស្វាហាប់ របស់ថ្នាក់ដឹកនាំកំពូលកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចទាំងទ្វេមានប្រាជ្ញាឈ្លាសវៃ ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាកសាងប្រទេសជាតិ ធ្វើឱ្យព្រះពុទ្ធសាសនាបានរស់ឡើងវិញ ក្រោយផ្តួលរំលំរបបខ្មែរក្រហម ។ ដូចនេះហើយ ទើបប្រជាពលរដ្ឋខ្មែរ គោរពស្រលាញ់ និងដឹងគុណរាជរដ្ឋាភិបាល ។
ជាមួយនេះ សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាកម្ពុជា និងធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋមានសុខសន្តិភាពឡើងវិញ ។
ឯកឧត្តម ហេង សុភាណា អភិបាលរង តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានគោរពសម្ដែងនូវក្តីរំភើប និងសូមគោរពថ្លែងអំណរអរគុណ ដល់សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងសប្បុរសជននានា ដែលតែងតែមានទឹកព្រះទ័យ និងមានចិត្តអាណិតអាសូ ហើយបានគិតគូសួរសុខទុក្ខ ចំពោះបងប្អូនជាគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរំភៀសសឹក ។
អំណោយជូនដល់ក្រុមគ្រួសារកងទ័ពទាំង ១៤៤គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានសម្ភារមួយចំនួន រួមមាន អង្ករ២៥គីឡូ មី១កេស ទឹកក្រូច១កេស ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មុង១ ក្រម៉ា១ ភួយ១ សារ៉ុង១ នំស្រួយលីលី១កញ្ចប់ និងថវិកា ១០មុឺនរៀល ។ ក្នុងឱកាសនោះ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានយាង និងអញ្ជើញសួរសុខទុក្ខវីរកងទ័ព កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ព្រមទាំងបានជូនសម្ភារ និងថវិកាដល់វីកងទ័ពផងដែរ ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌នេះ គឺមានការចូលរួមពី សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក, ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំ និងជាព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម (តាសុត), ព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ លោកជំទាវអ្នកឧកញ៉ា ជឹង សុភាព (តាន់ភូ), លោកឧកញ៉ា ជឹង ធានសេង និងលោកជំទាវ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ, លោកជំទាវ អុីវ ស្រ៊ី ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោកស្រី ហេង ចាន់ណា, អ្នកឧកញ៉ា ឡេង ហ៊ួ, ឧកញ៉ា កែវ មុំ,ឯកឧត្តម ហ៊ត សីហា និងឯកឧត្តម ផន សុភ័ក្រ្ត និងលោកជំទាវឧកញ៉ា, លោកស្រី ហង្ស សារិន និងស្វាមី, លោកស្រី ឈុន ធារិន និងស្វាមី, លោកស្រី សឿន ម៉ារី និងស្វាមី, លោក យិន អ៊ីម ចៅសង្កាត់សំរោង, លោកស្រី លី អៀងហេង និងគ្រួសារ និងលោក ហម សារ៉ាក់ និងភរិយា និងសប្បុរសជនជាច្រើនរូបទៀត ៕













-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧