ព័ត៌មាន
ពលរដ្ឋភៀសសឹកកម្ពុជា ជាង១០ម៉ឺនាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញក្រោយមានបទឈប់បាញ់
គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹកជាង ១០ម៉ឺននាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានជាង ៤០ម៉ឺននាក់ ក្នុងនោះស្រី្តជាង ២១ នាក់ និងកុមារជាង ១៣ ម៉ឺននាក់។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា មកទល់ពេលនេះកម្ពុជា និងថៃ បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកកម្ពុជាបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចំពោះកិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ មានពលរដ្ឋ ២០.៥១៧ គ្រួសារ ស្មើនឹងមនុស្សចំនួន ៧៣.៣៩៦នាក់ បានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ មានភូមិចំនួន ៨៤ ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅបាន និងភូមិចំនួន ១៧២ ទៀត ត្រូវបានអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសំបែងជូនពលរដ្ឋរួចរាល់។ រីឯខេត្តបន្ទាយមានជ័យមានពលរដ្ឋចំនួន៣០.១៣២ គ្រួសារ ស្មើនឹងមនុស្សចំនួន ១១៣.៨៦៩ នាក់ និងខេត្តព្រះវិហារ មានពលរដ្ឋ ៥.១៤៧គ្រួសារ ស្មើនឹងមនុស្សចំនួន ១៤.៤២០នាក់ បានវិលចូលរស់នៅក្នុងផ្ទះសំបែង ឡើងវិញ។
សូមបញ្ជាក់ថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមក រកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែន ដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
សូមបញ្ជាក់ថា មកទល់ពេលនេះ ក្នុងភូមិសាស្រ្ដ ខេត្តបន្ទាយមានជ័យ មានសាលារៀន ៣២១ (រដ្ឋ ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៧ បន្តបិទផ្អាក ខណៈសាលារៀន ៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៥ និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានដំណើរការឡើងវិញ។ រីឯ ខេត្តព្រះវិហារ មានសាលារៀន ៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤ នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និង ឃុំចំនួន៦ បានដំណើរការឡើងវិញ។ ហើយខេត្តឧត្តរមានជ័យ មានសាលារៀន ២១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក ខណៈសាលារៀន ៤៨ មន្ទីរពេទ្យ/មណ្ឌលសុខភាព៨ រដ្ឋបាលស្រុក៤ អង្គភាពកងកម្លាំងមានសមត្ថកិច្ច ១០ រដ្ឋបាលឃុំ ១៨ និងប៉ុស្តិ៍នគរបាល រដ្ឋបាល ២៣ បានដំណើរការឡើងវិញ។ ចំពោះខេត្តកោះកុង មានសាលារៀន ៦២ បានបើកដំណើរការឡើងវិញ ក្នុងចំណោមសាលារៀន៦៦ ដែលបានបិទផ្អា៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ