ព័ត៌មាន
ការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង
ក្នុងរយៈពេលជាង៦ខែ នៃការបិទព្រំដែនគោកជាឯកតោកភាគីរបស់ប្រទេសថៃ ជាមួយប្រទេស កម្ពុជា បានជំរុញឱ្យផលិតផលក្នុងស្រុកមានកើនឡើង និងការផ្គត់ផ្គង់ បន្លែ សាច់ និងផ្លែឈើជាដើមនោះ គឺ កម្ពុជាអាចបំពេញតំរូវបានគ្រប់គ្រាន់ ដោយមិនចំបាច់នាំចូលពីប្រទេសថៃ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី២៣ខែមករានេះ បានប្រាប់BTVឲ្យដឹងថា បន្ទាប់ពីប្រទេសថៃធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរផុលផុសងាកមកគាំទ្រផលិតក្នុងស្រុក ព្រោះពលរដ្ឋខ្មែរឈឺចាប់ ណាស់ នៅពេលដែលប្រទេសថៃចង់បានទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់អន្តរជាតិ។

ឧកញ៉ា តែ តាំងប៉ បានបន្តទៀត សម្រាប់រយៈពេល៦ខែនៃការបិទព្រំដែនគោកកម្ពុជា-ថៃ បានជំ រុញឱ្យផលិតក្នុងស្រុកមានកើនឡើងគួរឲ្យកត់សំគាល់ ហើយផលិតដែលខ្វះខាតមួយចំនួនទៀតគឺនាំចូល ពីប្រទេសដទៃទៀត ក្រៅពីប្រទេសថៃ។ ម្យ៉ាងវិញទៀត អ្នកផលិតក្នុងស្រុកក៏បានពង្រីកការផលិត និងពង្រឹងគុណភាពផលិតផលផងដែរ។
កន្លងទៅ ប្រជាជនកម្ពុជា មានទំនុកចិត្តលើផលិតផលថៃខ្ពស់ ប៉ុន្តែ នៅពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឈប់ប្រើប្រាស់ទំនិញថៃ ជំនួសមកវិញផលិតផលខ្មែរ និងផលិតផ្សេងៗទៀតក្រៅពីប្រទេសថៃ។ យ៉ាងណាក្តី ការសម្រេចចិត្តមិនប្រើប្រាស់ទំនិញថៃនេះ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជាមិនបានហាមប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់ផលិតផលថៃនោះទេ។
គួរបញ្ជាក់ដែរថា ប្រទេសថៃបានបិទព្រំដែនគោកជាឯកតោភាគីជាមួយប្រទេសកម្ពុជា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦នេះ នៅតែបន្តបិទ។ ការបិទព្រំដែននេះ មិនបានធ្វើឲ្យប្រទេសកម្ពុជាខ្វះខាត សាច់បន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ផ្សេងៗទៀត ដែលនាំចូលពីប្រទេសថៃនោះ ផ្ទុយទៅវិញបានធ្វើឲ្យផលិតនៅក្នុងប្រទេសកម្ពុជារីកចំរើនជាងមុន៕ អត្ថបទ៖ ទូច សោភ័ណ

-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង