Connect with us

ព័ត៌មាន

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ទទួលប័ណ្ណកិត្តិយសថ្លែងអំណរគុណពីអគ្គលេខាធិការអាស៊ាន

នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អំឡុងទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានប្រគល់ប័ណ្ណកិត្តិយសថ្លែងអំណរគុណជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធាន VECONAC ឆ្នាំ២០២៦។

ការផ្តល់កិត្តិយសនេះ គឺជាការទទួលស្គាល់នូវភាពជាអ្នកដឹកនាំប្រកបដោយការលះបង់ ក្នុងការរៀបចំមហាសន្និបាត VECONAC លើកទី២៥ ប្រកបដោយជោគជ័យ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន ពង្រឹងសាមគ្គីភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង VECONAC។

នេះជាមោទនភាពមួយសម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើឆាកតំបន់ និងអន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia