ព័ត៌មាន
កម្ពុជា បង្ហាញសក្តានុពលវិនិយោគ ដល់អ្នកវិនិយោគអន្តរជាតិជាង ១ ២០០ នាក់ ក្នុងវេទិកាធុរកិច្ច
កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលក្នុងតំបន់ ដោយផ្អែកលើសុខសន្តិភាព ស្ថិរភាពនយោបាយ និងគោលនយោបាយបើកចំហចំពោះការវិនិយោគ។ ក្នុងឱកាសនេះ ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគអន្តរជាតិឱ្យបន្តស្វែងយល់ពីឱកាសធុរកិច្ច និងចូលរួមវិនិយោគនៅកម្ពុជា ដើម្បីបង្កើតភាពជាដៃគូ និងការរីកចម្រើនរួមគ្នាក្នុងរយៈពេលវែង។
ការបង្ហាញសក្តានុពលវិនិយោគកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកវិនិយោគជាង ១ ២០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា ថ្លែងក្នុងវេទិកានេះថា អ្នកវិនិយោគជាង ១,២០០នាក់ មកពីបណ្តាប្រទេស និងតំបន់សេដ្ឋកិច្ចជឿនលឿនលើពិភពលោក រួមមាន សាធារណរដ្ឋប្រជាមានិតចិន (ហុងកុង និងតៃវ៉ាន់) ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហភាពអឺរ៉ុប ជាដើម បានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។
លោកបណ្ឌិតបន្តថា វេទិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងការរីកចម្រើនលើវិស័យសក្តានុពលជាច្រើន រួមមាន ឧស្សាហកម្មផលិតកម្មកម្រិតខ្ពស់ កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ ភស្តុភារ និងមជ្ឈមណ្ឌលចែកចាយ ថាមពលស្អាត និងថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងទេសចរណ៍គុណភាពខ្ពស់។ ការចូលរួមនេះត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សក្តានុពលប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែរឹងមាំទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
លោកបណ្ឌិតមានប្រសាសន៍ថា៖ «ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែងប្រកបដោយកាលានុវត្តភាព និងមានស្ថេរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចយ៉ាងរឹងមាំ ។ តាមរយៈវេទិកានេះ លោកសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងបានផ្លាស់ប្តូរទស្សនទានបទពិសោធន៍ និង ស្វែងរកឱកាសកិច្ចសហ ប្រតិបត្តិការថ្មីៗ ដើម្បីផ្លែផ្កាសេដ្ឋកិច្ចរួមគ្នា»។
បច្ចុប្បន្នកម្ពុជា កំពុងស្ថិតក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយា បាយដ៏រឹងមាំ រួមផ្សំជាមួយគោលនយោបាយ អភិវឌ្ឍនសេដ្ឋកិច្ចដ៏ប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាពជាដៃគូ ការគាំទ្រយ៉ាងពេញទំហឹង ពីសហគមន៍អន្តរជាតិ និង ការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងសន្តិភាព បានផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំង ដល់វិនិយោគិនបរទេសមកលើទីផ្សារកម្ពុជា៕អត្ថបទ៖ ធូ វិរៈ
















-
ព័ត៌មាន7 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន7 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន7 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា