ព័ត៌មាន
ក្រុមការងារមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពការប្រើប្រាស់ទឹកស្រោចស្រពស្រូវរដូវប្រាំងរបស់ពលរដ្ឋ នៅតាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្រ្តីជំនាញមន្ទីរ សហការណ៍ជាមួយអាជ្ញាធរស្រុក បានចុះពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹកស្រោចស្រពស្រូវរដូវប្រាំង នៅតាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ។
សូមជម្រាបថា មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានបន្តទម្លាក់ទឹកពីទំនប់ទី៣ និងបន្តទម្លាក់តាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ដើម្បីជួយសង្រ្គោះទឹកជូនផ្នែកខាងស្រុកបាកាន ។
លោកអនុប្រធានក្តាប់រួម បានទៅដល់ស្ថានីយ៍បាក់ត្រកួន តាមដងស្ទឹង មើលពីលំហូរទឹកធ្លាក់ពីទំនប់ទី៣ និងស្នើសុំការយោគយល់ដល់ប្រជាកសិករមេត្តាប្រើប្រាស់ទឹកក្នុងលក្ខណៈសន្សំសំចៃខ្ពស់ ក្នុងវិធានការរក្សា និងប្រើប្រាស់ទឹកដោយនិរន្តភាពទៅលើការស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃរបស់ មនុស្ស-សត្វពាហនៈ៕














-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ