ព័ត៌មាន
ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយកម្មវិធីនេះបានប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពីតំណាងអភិបាលគណៈអភិបាល រាជធានី- ខេត្ត និងស្នងការដ្ឋានរាជធានី ខេត្ត អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។
ថ្លែងនៅក្នុងពិធីនេះឯកឧត្តម ប៊ុនហ៊ុន បានលើកឡើងថា សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនេះ ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ពង្រឹងការយល់ដឹងរួម និងការអនុវត្តឱ្យបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំលោក លោកស្រី តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីនគរបាលជាតិ និងតំណាងវិស័យឯកជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដ៏មានសារសំខាន់នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម បានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាផងដែរថា ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ មិនមែនជាភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចតែមួយប៉ុណ្ណោះទេប៉ុន្តែជាការទទួលខុសត្រូវរួមរវាងអាជ្ញាធរដែនដី មន្ត្រីមានសមត្ថកិច្ច ម្ចាស់ទីតាំង អ្នកគ្រប់គ្រង និងអ្នកស្នាក់នៅ ដែលត្រូវធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធនិងមានវិន័យ។ ក្នុងន័យនេះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងរដ្ឋបាល ដោយផ្តោតលើការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ ការកត់ត្រាអត្តសញ្ញាណអ្នកស្នាក់នៅ ការគ្រប់គ្រងជនបរទេស និងការធានាឱ្យមានការរាយការណ៍ទាន់ពេលវេលា ចំពោះសកម្មភាពសង្ស័យ ឬការប្រែប្រួលមិនប្រក្រតីនៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ។
ឯកឧត្ដមបន្ថែមថា កងកម្លាំងនគរបាលជាតិមានសមត្ថកិច្ច ត្រូវបន្តពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន និងបទល្មើស ផ្សេងទៀតដោយប្រើប្រាស់វិធានការច្បាប់យ៉ាងតឹងរឹង គ្មានការលើកលែង និងគ្មានការអត់ឱន ចំពោះអំពើខុសច្បាប់ណាមួយឡើយ៕ អត្ថបទ៖ បាន ចក់









-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង