ព័ត៌មាន
អភិបាលខេត្តកោះកុង៖ ការអភិវឌ្ឍទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍
លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបិទបញ្ចប់គម្រោង «លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៉ាំការប្រែប្រួលអាកាសធាតុ» (គម្រោង ការីប) និងពិធីបើកគម្រោងភាពធន់ និងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (BRACE) និងគម្រោងបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្ម(GROWTH) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
នាឱកាសនោះ លោកជំទាវ អភិបាលខេត្ត បានអបអរសាទរចំពោះសមិទ្ធផលជាផ្លែផ្កា ចេញពីការអនុវត្តរបស់គម្រោង ការីប ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលជាគម្រោងបន្តពីគម្រោងស្ទៀរ ក្នុងរយៈពេល ៥ឆ្នាំកន្លងមក និងកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ជាដៃគូរអភិវឌ្ឍ ម្ចាស់ជំនួយ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ វិស័យឯកជន លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាកសិករទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា និងខេត្តកោះកុង។
លោកជំទាវបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Save the Children និងដៃគូអភិវឌ្ឍផ្សេងៗ បានទាញយកនូវបទពិសោធន៍ នៃការអនុវត្តគម្រោងកន្លងមក ដើម្បីកសាងគម្រោងថ្មីៗ និងទទួលបានការអនុម័តហិរញ្ញប្បទានពី ក្រសួងការបទេស និងពាណិជ្ជកម្ម នៃប្រទេសណូវែលហ្សេឡង់ (MFAT) និងមូនិធិអាកាសធាតុបៃតង (GCF) រួមជាមួយមូលនិធិ ភាពជាដៃគូសកលសម្រាប់អប់រំ (GPE)។ នាងខ្ញុំសូមអបអរសាទរ និងគាំទ្រចំពោះគម្រោងថ្មីទាំងពីរ ដែលអង្គការ Save the Children បានប្រកាសជាផ្លូវការរួម ក្នុងកំរិតប្រទេស ជាមួយក្រសួង រួចរាល់ហើយ រួមមានក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងកំពុងរៀបចំការអនុវត្តន៍គម្រោងនេះ ក្នុងភាពជាដៃគូកំរិតខេត្ត ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអង្គការ IDE ដោយពង្រីកតំបន់គោលដៅទូទាំងខេត្តកោះកុង។
លោកជំទាវ អភិបាលខេត្ត បន្ដថា ជាការពិតការអភិវឌ្ឍទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រោះជាចលករ ក្នុងការកសាងធនធានមនុស្សនៅកម្រិតមូលដ្ឋានលើចំណេះដឹង និងជំនាញ បច្ចេកទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងការដោះស្រាយរួម គ្នាចំពោះនិន្នាការ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយក្នុងប្រទេសកម្ពុជា និងក្នុងខេត្តកោះកុងយើងនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន៕







-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន2 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន3 days agoការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង