ព័ត៌មាន
អាជ្ញាធរអគ្គិសនីស្នើដល់អ្នកកាន់អាជ្ញាបណ្ណ ពិនិត្យលទ្ធភាពវិនិយោគស្ថានីយបញ្ចូលថាមពលបន្ថែម
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយ បញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យ ប្រតិបត្តិការអាជីវកម្មអគ្គិសនី។
អាជ្ញាធរអគ្គិសនីកម្ពុជា បានជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញ អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជុំវិញបញ្ហានេះ, កន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស លេខ ០៣៨៩ រថ.បគអថ.ប្រក ចុះថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៥ ស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយាន យន្តអគ្គិសនី ។ គោលការណ៍ និងនីតិវិធីនេះ មានគោលបំណង៖ ១.លើកកម្ពស់ការអភិវឌ្ឍការបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី មានគ្រប់គ្រាន់ គ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស និងជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី, ២.គ្រប់គ្រងការផ្តល់សេវាកម្មបញ្ចូលថាមពល របស់ស្ថានីយបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីឱ្យមានសុវត្ថិភាព និរន្តរភាព ប្រសិទ្ធភាព និងមានថ្លៃសមរម្យ និង៣. គ្រប់គ្រងការ ទទួលយកថាមពលរបស់យានយន្តអគ្គិសនីបញ្ចូលក្នុងអាគុយឱ្យមានសុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព ។
ក្នុងគោលបំណងរួម, ដើម្បីអនុវត្តគោលការណ៍នេះ អាជ្ញាធរអគ្គិសនីកម្ពុជាស្នើសុំអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំង អស់ ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្ត អគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។ បញ្ហានេះអគ្គិសនីកម្ពុជា (EDC) បានចូលរួមវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពលនៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះ នឹងចាប់ផ្ដើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់ក្នុង ពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ