ព័ត៌មាន
កម្ពុជាគ្រោងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអូស្រ្តាលី លើការពង្រឹងវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅពេលខាងមុខនេះ គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
យោងតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រោយចប់កិច្ចប្រជុំពិភាក្សាការងារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦កន្លងទៅ រវាង ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ ជាមួយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក ជេរេមី ក្រហ្វឺត ( Jeremy Crawford) នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុង Geelong រដ្ឋ Victoria ប្រទេសអូស្ត្រាលី បានសសេរឱ្យដឹងថា MoU ដែលគ្រោងនឹងចុះហត្ថលេខានានេះ គឺផ្តោតសំខាន់ទៅលើការបង្កើតកិច្ចសហការលើការកសាងសមត្ថភាព ការតភ្ជាប់ជាមួយឧស្សាហកម្ម ជាពិសេសកិច្ចនឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលឱកាសបណ្ដុះបណ្ដាល តាមរយៈការរៀនជំនាញ និងការផ្លាស់ប្ដូរជំនាញទៅវិញទៅមក រវាងកម្ពុជា និងអូស្ដ្រាលី ដើម្បីអាចទទួលបានការងារលើជំនាញអាទិភាពនៅប្រទេសអូស្ដ្រាលី។ កិច្ចសហប្រតិបត្តិការនេះគាំទ្រយ៉ាងមុតមាំដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ជាពិសេសការអភិវឌ្ឍលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។
គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មទីក្រុង Geelong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះលទ្ធផលដែលសម្រេចបានពីជំនួបនេះ ក៏ដូចជាបានកោតសរសើរចំពោះវឌ្ឍនភាពក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដោយសង្ឃឹមថា កិច្ចសហការនេះ នឹងជួយដោះស្រាយការខ្វះខាតកម្លាំងពលកម្មជំនាញនៅក្នុងប្រទេសអូស្រ្តាលីផងដែរ។
លោក ជេរេមី ក្រហ្វឺត បានលើកឡើងថា អូស្ត្រាលីមានប្រព័ន្ធអប់រំដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក រួមទាំងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ប៉ុន្តែបញ្ហាប្រឈមដែលលោកបានកត់សម្គាល់នាពេលកន្លងមក នោះគឺបម្រែបម្រួលនៃការកំណត់ជំនាញបច្ចេកទេសដែលខ្វះខាត នៅក្នុងប្រទេសអូស្ត្រាលី ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាការរៀបចំការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ អាចមានភាពបត់បែនទៅតាមបម្រែបម្រួលនេះបាន។
ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា កិច្ចសហការនេះនឹងទទួលបានលទ្ធផលជាទីមោទនៈ ដែលកើតចេញពីកិច្ចពិភាក្សាប្រកបដោយបរិយាកាសរីករាយនេះ ព្រមទាំងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហការនាពេលអនាគតជាច្រើនបន្ថែមទៀត ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងប្រទេសទាំងពីរ៕អត្ថបទ៖ ឈិត បូរ៉ាវី










-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន21 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង