ព័ត៌មាន
ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំចំនួន ៣,០៨៣ ក្នុងទុនវិនិយោគសរុបជាង ២៥ ពាន់លានដុល្លារ
គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំ ដែលបាននិងកំពុងដំណើរការ មានចំនួន ៣,០៨៣ និងមានដើមទុនវិនិយោគ សរុបមានចំនួនជាង ២៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥ ភាគរយ នៃទុនវិនិយោគសរុប។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសរោងចក្រ និងសិប្បកម្ម និងការគ្រប់គ្រងហានីភ័យរោងចក្រ និង សិប្បកម្ម នៅថ្ងៃទី២ ខែកុម្ភៈ ម្សិលមិញនេះថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបានដើរតួកាន់តែ សំខាន់នៅក្នុងសេដ្ឋកិច្ច និងបានបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជាក់ស្តែងគិតត្រឹមចុងឆ្នាំ ២០២៥ វិស័យនេះបាន ស្រូបយកកំលាំងពលកម្ម មានចំនួនប្រមាណជាង ១,២៦ លាននាក់ ក្នុងនោះស្រ្តី ស្មើប្រមាណ ៧១ ភាគរយ កើនឡើងជាង ១០៨ ពាន់នាក់ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងឱ្យដឹងថា ជុំវិញវិស័យឧស្សាហកម្មនេះ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំ ដែល បាននិងកំពុងដំណើរការ មានចំនួនសរុប ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧ ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងមាន ទុនវិនិយោគសរុប ជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣ ភាគរយ ក្នុងនោះទុន វិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥ ភាគរយ នៃទុនវិនិយោគសរុប។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ វិស័យឧស្សាកម្ម មានតម្លៃបរិមាណផលិតផលសរុប ចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក ថយ ចុះជាង ១,២០០ លានដុល្លារអាមេរិក ស្មើ ៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុង ស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ថយចុះ ២៣៣ លានដុល្លារអាមេរិក ស្មើជាង ៥ ភាគរយ ខណៈការនាំចេញមាន ចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក មានការថយចុះ ៩៨២ លានដុល្លារអាមេរិក ស្មើ ៨ ភាគរយ។
នៅក្នុងវិស័យឧស្សាហកម្មនេះដែរ, ក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៧,២% ដែលជាកំណើនថម ថយបើធៀបនឹងកំណើនឆ្នាំ២០២៥ ដោយសារការថមថយចលនការនៃកំណើនវិស័យបម្រើការនាំចេញ ពោលគឺអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោមការរំពឹងទុកបច្ច័យនៃការអនុវត្តពន្ធគយបដិការ ដែលនឹងធ្វើឱ្យតម្រូវការសកលមាននិន្នាការថម ថយ ប៉ុន្តែជារួមនៅតែជាកំណើនល្អដោយ សាររោងចក្រ សហគ្រាស មានលទ្ធភាពបន្សុំាខ្លួនបានបន្តិចម្ដងៗ ទៅនឹងរបត់គោលនយោ បាយពាណិជ្ជកម្ម៕ អត្ថបទ៖ សុន រ៉ាឌី,




-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន17 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន