ព័ត៌មាន
សប្ដាហ៍ក្រោយកម្ពុជានឹងរៀបចំពិធីបុណ្យខួបលើកទី៥៦ នៃការបកប្រែព្រះត្រៃបិដក
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យខួបលើកទី៥៦ នៃការបកប្រែព្រះត្រៃបិដកខ្មែរ សូធ្យគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក។
ពិធីបុណ្យខួបលើកទី៥៦នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបីគឺ ទី១.អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រ ដែលរំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរ។ ២.រំលឹកគុណក្រុមជំនុំ ដែលជាការបង្ហាញនូវកតញ្ញូតាធម៌ចំពោះបុព្វបុរស និងក្រុមជំនុំព្រះត្រៃបិដក ដែលបានខិតខំប្រឹងប្រែងចងក្រង និងថែរក្សាកេរមរតកធម៌សម្រាប់ពុទ្ធសាសនិកខ្មែរ។ ៣.ការសូធ្យព្រះត្រៃបិដក ដើម្បីលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុសសាយ។
គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងចំណេះដឹងដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលមិនត្រឹមតែបង្កប់នូវទស្សនវិជ្ជាជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរយ៉ាងរឹងមាំផងដែរ។
ពិធីបុណ្យខួបលើកទី៥៦ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺនៅថ្ងៃចន្ទ-អង្គារ ៧-៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ សប្ដាហ៍ក្រោយនេះ៕
ដោយ៖ គង់ ឌិន










-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន4 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន4 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន4 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន4 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក